បើកមហាសន្និបាត IPU-១៤៦ នៅប្រទេសបារ៉ែន
(VOVWORLD) - មហាសន្និបាតលើកទី ១៤៦ នៃសហភាពអន្តរសភា (IPU) បានបើកជាផ្លូវការនៅថ្ងៃទី ១១ ខែមីនា នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។ ដោយប្រធានបទ “លើកកម្ពស់ការរួមរស់ដោយសន្តិភាពនិងសង្គមសមាហរណកម្មសម្រាប់ទាំងអស់គ្នា៖ ការប្រយុទ្ធប្រឆាំងនឹងភាពមិនអត់ឱន ” IPU-១៤៦ បានទាក់ទាញការចូលរួមរបស់គណៈប្រតិភូប្រមាណ ២.០០០ នាក់មកពីប្រទេសចំនួនជិត ១៤០។
ពិធីបើក IPU-១៤៦ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ( រូបភាព៖ Ngoc Thach, Tuan Nguyen/VOV អេហ្ស៊ីប) |
គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញចូលរួម IPU-១៤៦ផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រទេសបារ៉ែន លោក Sheikh Khalid bin Abdullah Al Khalifa បានថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំ IPU-១៤៦។ លោកឧបនាយករដ្ឋមន្ត្រី Khalifa បានបញ្ជាក់ថា បញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននេះ បង្កើតទំនួលខុសត្រូវសម្រាប់ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងរដ្ឋសភានៃបណ្តាប្រទេសជុំវិញពិភពលោក ត្រូវក្នុងការកសាងប្រព័ន្ធនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកប្រកបដោយយុត្តិធម៌ សមភាពនិងសាមគ្គីភាព។ បណ្តាប្រទេសគួរតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ក្នុងក្របខ័ណ្ឌនៃសន្និសីទ គណៈប្រតិភូសភាបានធ្វើការផ្លាស់ប្តូរ និងពិភាក្សាលើប្រធានបទរួមមួយចំនួនដូចជា៖ ការរួមរស់ប្រកបដោយសន្តិភាព ការពារឧក្រិដ្ឋកម្មនិងការវាយប្រហារតាមអ៊ីនធឺណែត កាត់បន្ថយការបំភាយឧស្ម័នកាបូននិងការប្រែប្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការញុះញង់ឲ្យស្អប់ខ្ពើមគ្នា និងខ្លឹមសាររើសអើងនៅលើអ៊ីនធឺណែត៕