បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមសម្ព័ន្ធយុវជនវៀតណាមលើកទី ៨

(VOVWORLD) - មហាសន្និបាតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូនៅទីក្រុងហាណូយ ដោយមានពាក្យស្លោកធ្វើសកម្មភាព “យុវជនវៀតណាមស្នេហាជាតិ ច្នៃប្រឌិត ស្ម័គ្រចិត្ត ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍” ។
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមសម្ព័ន្ធយុវជនវៀតណាមលើកទី ៨ - ảnh 1បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមសម្ព័ន្ធយុវជនវៀតណាមលើកទី ៨ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នារសៀលថ្ងៃទី ១០ ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមសម្ព័ន្ធយុវជនវៀតណាមលើកទី ៨ អាណត្តិ២០១៩ - ២០២៤ បានបើកនៅទីក្រុងហាណូយ។ មហាសន្និបាតនេះទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ១ ០០០ នាក់ ដោយមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន ដែលក្នុងនោះមានសម័យសន្ទនាជាមួយនាយករដ្ឋមន្ត្រិដោយប្រធានបទ “សេចក្តីប្រាថ្នា របស់យុវជនវៀតណាម - ដើម្បីមាតុភូមិសម្បូរធូធារខ្លាំងមាំមួន និងអរិយធម៌” ។

មហាសន្និបាតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូនៅទីក្រុងហាណូយ ដោយមានពាក្យស្លោកធ្វើសកម្មភាព “យុវជនវៀតណាមស្នេហាជាតិ ច្នៃប្រឌិត ស្ម័គ្រចិត្ត ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍”។ លក្ខណៈថ្មីនៃមហាសន្និបាតនេះគឺ ប្រតិភូនឹងត្រូវបែងចែកជា ៨ ក្រុមដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្ត សន្តិសុខសង្គមដូចជាកម្មវិធី“ នាំតន្រ្តីទៅមន្ទីរពេទ្យ”ទៅសួរសុខទុក្ខ និងផ្ដល់ អំណោយដល់កុមារពិការនិងកុមារកំព្រាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ