បើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ
(VOVWORLD) - មហាសន្និបាតក៏នឹងពិចារណានិងអនុម័តលើលក្ខន្តិកៈបក្ស ធ្វើវិសោធនកម្មនិងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ មជ្ឈិមនីតិកាលទី ១១ ដែលមានសមាជិកចំនួន ៧១ រូប និងសមាជិកបម្រុងចំនួន ១០ រូប។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ |
នាព្រឹកថ្ងៃទី ១៣ ខែមករានៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តិទៅពិធីបើក មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ ដោយប្រធានបទ ៖”លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស ពង្រឹងផែនមហាសាមគ្គីប្រជាជនទាំងមូល ធានាស្ថិរភាពនយោបាយយ៉ាងរឹងមាំ អនុវត្តន៍មាគ៌ាផ្លាស់ប្ដូរថ្មីឲ្យកាន់តែស៊ីជម្រៅ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមទិស គុណភាពថ្មី លើកកម្ពស់គុណភាពនៃជីរភាពរស់នៅរបស់ប្រជាជន បន្តនាំប្រទេសជាតិរួចផុតពីស្ថានភាពរីកចម្រើនឱនខ្សោយ ឈានឡើងគោលដៅសង្គមនិយម”។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith |
ក្នុងអាណត្តិ ២០២១-២០២៥ បក្សប្រជាជនបដិវត្តឡាវបានអះអាងបន្តជំរុញការកសាងបក្ស ពង្រឹងគោលនយោបាយ សតិអារម្មណ៍ ប្រកាន់ខ្ជាប់នូវគោលមាគ៌ាឈានឡើងសង្គមនិយម នាំប្រទេសជាតិរួចផុតពីស្ថានភាពអភិវឌ្ឍន៍ឱនខ្សោយ ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមូន សង្គមប្រជាធិបតេយ្យ សមភាព អរិយធម៌។
នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith |
មហាសន្និបាតក៏នឹងពិចារណានិងអនុម័តលើលក្ខន្តិកៈបក្ស ធ្វើវិសោធនកម្មនិងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ មជ្ឈិមនីតិកាលទី ១១ ដែលមានសមាជិកចំនួន ៧១ រូប និងសមាជិកបម្រុងចំនួន ១០ រូបផងដែរ៕