បើកមហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និង​ការពារ​មាតុភូមិលើកទី ៨

(VOVWORLD) - មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។
បើកមហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និង​ការពារ​មាតុភូមិលើកទី ៨ - ảnh 1បើកមហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨

ដោយប្រធានបទ “ចូលរួម-ចែករំលែក-បម្រើ” មហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨ (អាណត្តិ ២០២៣-២០២៨) បានបើកនាព្រឹកថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។ មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។

យោងតាមលោកអាចារ្យកាតូលិក Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបានឲ្យដឹងថា សាសនិកកាតូលិកវៀតណាមស្មោះស្ម័គ្រជាមួយទិសដៅនៃក្រុមប្រឹក្សាប៊ីស្សពវៀតណាមពោលគឺ “រស់នៅល្អជាមួយប្រជាជាតិ នាំមកនូវសុភមង្គលជូនជនរួមជាតិ”ហើយយោងទៅតាមដំបូន្មានរបស់ សម្រាប់ប៉ាប Benedict ទី ១៦ គឺ "សាសនិកកាតូលិកល្អក៏ជាពលរដ្ឋល្អផងដែរ" ។ លោកអាចារ្យកាតូលិក Tran Xuan Manh បានចែករំលែកថា៖

“យើងយកចិត្តទុកដាក់លើការឃោសនាក្នុងចំណោមសាសនិកកាតូលិក ដើម្បីឲ្យពួកគេស្ម័គ្រចិត្តគោរពតាមគោលការណ៍ និងគោលនយោបាយរបស់រដ្ឋ។ យើងខ្ញុំបានលើកទឹកចិត្តដល់ប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ គម្រោងសុខុមាលភាព និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធី "សប្បុរសធម៌សង្គម" ។ យើងខ្ញុំក៏លើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យ "សាមគ្កីភាព" ដើម្បីកសាង និងការពារមាតុភូមិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ