បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ

(VOVWORLD) - នេះក៏ជាឱកាសដើម្បីលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោក។
បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ - ảnh 1អនុប្រធាន និងជាអគ្គលេខាធិការនៃសហភាពអង្គការមិត្តភាពវៀតណាម ផ្តល់ព័ត៌មានអំពីមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ (រូបថត៖ Thu Loan/ tienphong.vn)

នេះជាលើកដំបូងហើយដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ និងខេត្ត Quang Ninh មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក មានការចូលរួមពីប្រតិភូប្រមាណ ២០០ នាក់ ក្នុងនោះមានប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់។ នេះក៏ជាឱកាសដើម្បីលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោក។

តាមការគ្រោងទុក មហាសន្និបាតនឹងពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិនិងបង្ហាញនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាមនិងប្រទេសដទៃទៀតក្នុងការធានាសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ