បើកមហាសន្និបាតសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមអាណត្តិ២០២០-២០២៥

(VOVWORLD) - កម្លាំងគ្រូពេទ្យវ័យក្មេងបានបង្ហាញឲ្យឃើញនូវស្មារតីឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ការហាត់ពត់លត់ដំ ការច្នៃប្រឌិត សំដៅលើកកំពស់ទាំងជំនាញវិជ្ជាជីវៈនិងសីលធម៌ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារសន្តិសុខសង្គម និងបុព្វហេតុការពារ ថែទាំនិងលើកកំពស់សុខភាពប្រជាជនទាំងមូល។
បើកមហាសន្និបាតសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមអាណត្តិ២០២០-២០២៥ - ảnh 1បណ្ដាអ្នកតំណាងចូលរួមមហាសន្និបាត។ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី៦ ធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមលើកទី៤ អាណត្តិ២០២០-២០២៥ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។

        ក្នុងអាណត្តិកន្លងទៅ កម្មវិធីការងាររបស់សមាគមន៍ត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយក្នុងទូទាំងប្រទេស។ កម្លាំងគ្រូពេទ្យវ័យក្មេងបានបង្ហាញឲ្យឃើញនូវស្មារតីឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ការហាត់ពត់លត់ដំ ការច្នៃប្រឌិត សំដៅលើកកំពស់ទាំងជំនាញវិជ្ជាជីវៈនិងសីលធម៌ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារសន្តិសុខសង្គម និងបុព្វហេតុការពារ ថែទាំនិងលើកកំពស់សុខភាពប្រជាជនទាំងមូល។

        ថ្លែងនៅមហាសន្និបាត លោក Nguyen Anh Tuan លេខាទីមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្ដែងនូវគោលបំណងចង់ឲ្យសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាម បន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ដើម្បីក្លាយទៅជាគ្រូពេទ្យគំរូដោយមានទាំងសីលធម៌និងជំនាញវិជ្ជាជីវៈ ព្រមទាំងបន្តសិក្សាស្រាវជ្រាវ ស្វែងរកវិធីព្យាបាលថ្មីនិងអនុវត្តបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ជឿនលឿនលើពិភពលោកចូលក្នុងការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ