បើកមហោស្រពកាំជ្រួចអន្តរជាតិដាណាំង - DIFF 2023
(VOVWORLD) - កាលពីយប់ថ្ងៃទី ២ ខែមិថុនា មហោស្រពកាំជ្រួចអន្តរជាតិដាណាំង - DIFF ២០២៣ បានបើកជាផ្លូវការនៅទន្លេ Han ទីក្រុង Da Nang។
ការសម្តែងរបស់ក្រុមវៀតណាមនៅមហោស្រពកាំជ្រួចអន្តរជាតិដាណាំង – DIFF ២០២៣។ (រូបថត៖ VOV) |
ដោយប្រធានបទ "សន្តិភាពសម្រាប់មនុស្សជាតិ" រាត្រីបើកនៃ DIFF ២០២៣ បាននាំមកនូវកម្មវិធីសិល្បៈដ៏ពិសេស និងការសម្ដែងបាញ់កាំជ្រួចរបស់ក្រុមវៀតណាម និងហ្វាំងឡង់ ដែលបានបង្កើតឡើងផ្ទាំងគំនូរដ៏រស់រវើកនៃចំណងមិត្តភាព សាមគ្គីភាព និងសន្តិភាព។ ថ្លែងមតិក្នុងពិធីបើក លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំងបានសង្កត់ធ្ងន់ថា៖
“មហោស្រពកាំជ្រួចអន្តរជាតិ ដាណាំង ឆ្នាំនេះ គឺជាមហោស្រពដ៏ពិសេសមួយ ពីព្រោះយើងខ្ញុំនិងអ្នកត្រូវរង់ចាំជាយូរមកហើយ ក្រោយពីផ្អាកអស់រយៈពេល ៣ ឆ្នាំ ដើម្បីអាចរួមគ្នារីករាយនឹងអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំនារាត្រីនេះ។ យើងខ្ញុំសង្ឃឹមថា មហោស្រពកាំជ្រួចអន្តរជាតិដាណាំងឆ្នាំ២០២៣នេះ នឹងក្លាយជាស្ពានដែលជួយលុបចោលឧបសគ្គទាំងអស់ ដើម្បីអោយមនុស្សគ្រប់គ្នា អាចរីករាយនឹងតម្លៃសិល្បៈ និងលក្ខណៈវប្បធម៌ស្រស់ស្អាត ហើយរួមគ្នាឆ្ពោះទៅរកសេចក្តីប្រាថ្នាសន្តិភាព និងវិបុលភាព”។
មហោស្រព DIFF ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមដងទន្លេ Han ដោយមានការចូលរួមពីក្រុមចំនួន ៨ ដែលក្នុងនោះមានក្រុមអន្តរជាតិចំនួន ៧ គឺ អង់គ្លេស អ៊ីតាលី ប៉ូឡូញ បារាំង អូស្ត្រាលី កាណាដា ហ្វាំងឡង់ និងក្រុមតំណាង
វៀតណាមមកពីទីក្រុងដាណាំងផងដែរ៕