បើកមហោស្រពកីឡាជនពិការទូទាំងប្រទេសលើកទី៦

(VOVWORLD) - នាយប់ថ្ងៃទី៩ កក្កដា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បាន បើកមហោស្រពកីឡាជនពិការទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨ ដោយមានការ ចូលរួមរបស់កីឡាករកីឡាការិនីជាង១ពាន់៣រយនាក់មកពីក្រុមកីឡាចំនួន២៩។
បើកមហោស្រពកីឡាជនពិការទូទាំងប្រទេសលើកទី៦ - ảnh 1 បណ្ដាក្រុមកីឡាចូលរួមមហោស្រព

ដោយពាក្យស្លោក “សាមគ្គី ស្មោះត្រង់ សមភាព មេត្តាករុណា” មហោស្រពនេះ ជាទីធ្លាលេងដ៏មានប្រយោជន៍និងជំនាញសំរាប់កីឡាករកីឡាការិនីជាជនពិការ បង្ហាញសមត្ថភាពរបស់ខ្លួន។ កីឡាករ Le Van Cong នៃក្រុមកីឡាជនពិការ ទីក្រុងហូជីមិញ ដែលជាកីឡាករដំបូងរបស់វៀតណាមដណ្ដើមបានមេដាយមាស នៅ Paralympic ព្រមទាំងបង្កើតឯកទគ្គកម្មពិភពលោកថ្មីក្នុងវិញ្ញាសាកីឡាលើក ដុំដែកនៅ Rio de Janeiro កាលពីឆ្នាំ២០១៦ បានចែករំលែកថា៖

        “ខ្ញុំបានចូលរួមការប្រកួតជាច្រើនក្នុងទូទាំងប្រទេស។ ប៉ុន្តែនេះជាលើក ដំបូងដែលខ្ញុំបានចូលរួមការប្រឡងទូទាំងប្រទេសនៅទីក្រុង Da Nang។ មនុស្ស និងអ្វីៗទាំងអស់នៃទីក្រុងនេះគឺស្អាតអស្ចារ្យណាស់ ហើយនាំមកនូវការចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះខ្ញុំ ជួយខ្ញុំមានកម្លាំងចលករជាច្រើនថែមទៀតដើម្បី អាចប្រកួតឲ្យបានល្អ”។

        មហោស្រពកីឡាជនពិការទូទាំងប្រទេសឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ