បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣
|
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣ |
(VOV)_ដោយប្រធានបទ៖ ខ្សែភាពយន្ត-សមាហរណកម្ម និងការអភិវឌ្ឍន៍ចីរភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ លើកទី៣ បានបើកនាយប់ថ្ងៃទី
២៣ វិច្ឆិកា នៅទីក្រុងហាណូយ។ មានខ្សែភាពយន្តចំនួន១៣០ មកពីប្រទេសនិង
តំបន់ដែនដីចំនួន៣២ បានចូលរួមមហោស្រពលើកនេះ។ ថ្លែងមតិនៅទីនេះ លោក
Nguyen The Thao ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអោយដឹងថា៖
“ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ ជាទិវាបុណ្យធំ ដើម្បីលើកដម្កើង
បណ្ដាវណ្ណកម្មខ្សែភាពយន្តឆ្នើម ពោពេញទៅដោយលក្ខណះមនុស្សសាស្ត្រ។
ទន្ទឹមនឹងនោះក៏រួមចំណែកសំខាន់ក្នុងការផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សវៀត
ណាមតាមរយៈរូបភាពរដ្ឋធានីហាណូយទៀតផង។”
ក្នុងក្របខ័ណ្ឌមហោស្រព សកម្មភាពជាច្រើននឹងបានរៀបចំឡើង ដូចជា៖
សិក្ខាសាលា៖សហប្រតិបត្តិការផលិតភាពយន្តរវាងវៀតណាមនិងប្រទេសនានា …លៗ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣ ប្រព្រឹត្តទៅពីថ្ងៃទី២៣
ដល់ថ្ងៃទី២៧វិច្ឆិកា៕