បើកមហោស្រពគងឃ្មោះ របាំ xoang បណ្ដាជនជាតិភាគតិចខេត្ត Kon Tum លើកទី ១ ឆ្នាំ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ពិធីបើកមហោស្រពគងឃ្មោះ របាំ xoang បណ្ដាជន ជាតិភាគតិចខេត្ត Kon Tum លើកទី ១ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីលាននៃថ្ងៃទី ១៦ មីនា នៅទីក្រុង Kon Tum។ ចំណុចលេចធ្លោនៃពិធីបើក គឺការប្រគុំតន្ត្រីប្រពៃណីដោយគួបផ្សំនឹងគងឃ្មោះ របាំ xoang។

ប្រព្រឹត្តិទៅរហូតដល់ដំណាច់ថ្ងៃទី១៨ ខែវិច្ឆិកា មហោស្រពគងឃ្មោះ របាំ xoang បណ្ដាជនជាតិភាគតិចខេត្ត Kon Tum លើកទី១ ឆ្នាំ២០២២ រួមមានសកម្មភាពស្នូល ចំនួនពីរគឺ៖ ការសម្ដែងវប្បធម៌គងឃ្មោះ របាំ xoang របស់បណ្ដាជនជាតិភាគតិច ការ ប្រកួតកីឡាប្រពៃណី។ សម្រាប់សកម្ម ភាពសម្តែងវប្បធម៌គងឃ្មោះ របាំ xoang នោះ ក្រុមសិប្បករនឹងសម្តែងកម្មវិធីមួយ រួមមានចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រជាប្រិយ; រៀបចំឡើងវិញនូវពិធីការ ពិធីបុណ្យប្រពៃណីនានារបស់បណ្ដាជនជាតិ ភាគតិច។
គួរជម្រាបបន្ថែមថា ចូលរួមមហោស្រពគងឃ្មោះ របាំ xoang បណ្ដាជនជាតិ ភាគតិចខេត្ត Kon Tum លើកទី១ ឆ្នាំ២០២២ មានក្រុមសិល្បៈចំនួន ១០ ដែលមាន សិប្បករប្រមាណ ៨០០ នាក់មកពីជនជាតិចំនួន ៥ រួមមាន៖ Xo Dang, Ba Na, Gie-Trien, Gia Rai និង Thai។

ប្រតិកម្មទៅវិញ

ផ្សេងៗ