បើកមហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩
(VOVWORLD) -មហោស្រពតន្ត្រីអាស៊ាន គឺជាឱកាសដើម្បី សិល្បករ សិល្បការិនី ចែករំលែក នូវបទពិសោធន៍ក្នុងសកម្មភាពច្នៃប្រឌិតសិល្បៈ ផ្លាស់ប្ដូរមតិអំពីរាល់តម្លៃដ៏វិសេសវិសាល និងសម្បូរបែbនៃប្រភេទសិល្បៈវប្បធម៌របស់ខ្លួន។
ទិដ្ឋភាពនៃពិធី បើកមហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩ (រូបថត៖ vnanet.vn) |
នាយប់ថ្ងៃទី ២៥ ខែ ឧសភា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាមបានប្រព្រឹត្តិទៅពិធី បើកមហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩។ មហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩ ទាក់ទាញការចូលរួមរបស់សិល្បករ សិល្បការិនី មកពីបណ្ដាប្រទេសដូចជា៖ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសម្ចាស់ផ្ទះវៀតណាម។ អង្គភាពនិមួយដែលចូលរួមមហោស្រពនេះ នឹងសម្ដែងកម្មវិធីតន្ត្រីមួយ ក្នុងរយៈពេលពី ៤០ ដល់ ៤៥ នាទី។
លោក Le Khanh Hai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានអះអាងថា៖
“មហោស្រពតន្ត្រីអាស៊ាន គឺជាឱកាសដើម្បី សិល្បករ សិល្បការិនី ចែករំលែក នូវបទពិសោធន៍ក្នុងសកម្មភាពច្នៃប្រឌិតសិល្បៈ ផ្លាស់ប្ដូរមតិអំពីរាល់តម្លៃដ៏វិសេសវិសាល នៃប្រភេទសិល្បៈវប្បធម៌របស់ខ្លួន។ ខ្ញុំសង្ឃឹមថា ក្នុងមហោស្រពលើកនេះ ក្រុមសិល្បករ សិល្បការិនីវៀតណាមនឹងឧទ្ទេសនាមអំពីរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលនៃភូមិភាគទខាងជើង កណ្ដាល និងខាងត្បូងទាំងបីរបស់វៀតណាមទៅកាន់មិត្តរួមការងារអាស៊ាន ព្រមទាំងរៀនសូត្រអំពីប្រលឹងលិល្បៈតន្ត្រីរបស់ក្រុមសិល្បៈនានា។ ហើយតាមនោះជួយខឿនតន្ត្រីវៀតណាមនិពន្ធវណ្ណកម្មតនត្រីដែលមានគុណភាពកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕