បើកមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២

(VOVWORLD) - ខេត្ត Khanh Hoa សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១០ ម៉ឺននាក់មកទស្សនា សិក្សាស្វែងយល់ និងទិញទំនិញ។
បើកមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២ - ảnh 1មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២

នាយប់ថ្ងៃទី ១៦ មិថុនា មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២ក្រោមប្រធានបទ “Nha Trang Khanh Hoa - តភ្ជាប់ក្រអៅបេះដូង” ត្រូវបានបើកជាផ្លូវការនៅទីក្រុង Nha Trang។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ស្តង់ទេសចរណ៍ និងពាណិជ្ជកម្មចំនួន ២០០។

ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន ខេត្ត Khanh Hoa សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១០ ម៉ឺននាក់មកទស្សនា សិក្សាស្វែងយល់ និងទិញទំនិញ។ ផ្នែកទេសចរណ៍ខេត្ត Khanh Hoa កំពុងបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា នៅពេលដែលក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរជាតិជាច្រើនក្នុងរដូវក្តៅឆ្នាំនេះ។

ក្នុងក្របខ័ណ្ឌមហោស្រពនេះក៏មានសកម្មភាពជាច្រើនដូចជា៖ កម្មវិធីសិល្បៈ"Nha Trang ដ៏ស្រស់ស្អាត" មហោស្រពប្រឡងសំនៀងផ្នែកទេសចរណ៍ មហោស្រពកាហ្វេ ល្បែងកម្សាន្ត កម្មវិធីសិល្បៈ Caravan និងកម្មវិធីបង្ហាញម៉ូដ និងការផ្លាស់ប្តូរតន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ