បើកមហោស្រពទេសចរណ៍ហាណូយឆ្នាំ២០២៣៖ “តភ្ជាប់បេតិកភណ្ឌអភិវឌ្ឍន៍ ទេសចរណ៍”
(VOVWORLD) - មហោស្រពទេសចរណ៍ហាណូយឆ្នាំ២០២៣ ដែលបានបើកនាយប់ថ្ងៃទី ២៤ មីនា នៅតំបន់វិថីថ្មើរជើងជុំវិញបឹង Hoan Kiem (ហាណូយ) ត្រូវបានប្រារព្ធឡើងចាប់ពី ថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ដោយមានការចូលរួម ពីខេត្តក្រុងចំនួន ១៥/៦៣ ជាមួយនឹង ១៥០ ស្តង់ទំនិញ។
បណ្ដាតំណាងធ្វើពិធីចុចប៊ូតុងបើកមហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៣។
(រូបថត៖ Huyen Trang/VOV)
|
ចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយគោល ដៅទេសចរណ៍ដ៏ទាក់ទាញក្នុងរដ្ឋធានីជាមួយនឹងផលិតផលទេសចរណ៍ជាច្រើនដែលដ៏ពោរពេញទៅដោយអត្តសញ្ញាណរដ្ឋធានីហាណូយដូចជា៖ ដំណើរទេសចរណ៍ព្រះ បរមរាជវាំង Thang Long - វត្ត Vinh Nghiem - ភ្នំ Yen Tu ខាងលិច; ដំណើរកំសាន្ត "ត្រឡប់មកវិញរាជធានីវៀតណាមបុរាណ" នៅកេរ្តិ៍ដំណែលកំពែង Co Loa។
លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យ ដឹងថា៖ “នៅឆ្នាំ២០២៣ ទីក្រុងហាណូយខិតខំទទួលបាននិងបម្រើភ្ញៀវទេសចរជាង ២២ លានលើកនាក់។ ដើម្បីសម្រេចបាននូវគោលដៅនេះ អាជ្ញាធរ អាជីវកម្ម និងសហ គមន៍ទេសចរណ៍ត្រូវផ្លាស់ប្តូរការត្រិះរិះ ផ្លាស់ប្ដូរថ្មីរបៀបធ្វើដើម្បីស្តារវិស័យ ទេសចរណ៍ឡើងវិញឱ្យបានឆាប់ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ បង្កើតការអភិវឌ្ឍខ្លាំង ក្លា ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅ តំបន់កម្សាន្ត រមណីយ ដ្ឋានចម្រុះ សមស្របទៅនឹងតម្រូវការ និងនិន្នាការទេសចរណ៍ថ្មីៗ ការធ្វើពិពិធកម្មគំរូ ទេសចរណ៍ លើកកំពស់សមត្ថភាពគ្រប់គ្រង គុណភាពសេវាកម្ម អនុវត្តន៍បច្ចេកវិទ្យា ព័ត៌មានយ៉ាងខ្លាំងក្លាផងដែរ”។
ក្នុងមហោស្រពនេះ ភ្ញៀវទេសចរអាចទិញដំណើរទេសចរណ៍រាប់ពាន់កញ្ចប់ របស់សហគ្រាសទេសចរណ៍ធំៗ ទៅកាន់គោលដៅវប្បធម៌ និងបេតិកភណ្ឌនៃទីក្រុង ហាណូយ និងតំបន់នានាទូទាំងប្រទេស ដំណើរទេសចរណ៍តភ្ជាប់ជាមួយនឹង គោលដៅអន្តរជាតិ សំបុត្រយន្តហោះតម្លៃអនុគ្រោះរាប់ពាន់ ត្រូវបានផ្គត់ផ្គង់ដោយ ក្រុមហ៊ុន Vietjet។ អ្នកទស្សនាក៏អាចរីករាយ និងពិសោធនូវម្ហូបអាហារដ៏ទាក់ទាញ ទិញទំនិញដ៏ពិសេសដោយឡែកពីភូមិសិប្បកម្មផងដែរ៕