បើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទិ១២ឆ្នាំ២០១៦

បើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទិ១២ឆ្នាំ២០១៦ - ảnh 1
លោក Tran Minh Hung អគ្គនាយករង វិទ្យុសម្លេងវៀតណាម

(VOV)_នាយប់ថ្ងៃទី២២មិនា នៅទីក្រុង      Quang Ngai (ភាគកណ្ដាល​វៀត
ណាម) វិទ្យុសម្លេងវៀតណាម បានរួមសហការជាមួយស្ថានីយ៍ផ្សាយសម្លេងនិង
ទូរទស្សន៍ខេត្ត Quang Ngai រៀបចំពិធីបើកមហោស្រពផ្សាយសម្លេង​ទូទាំងប្រ
ទេសលើកទី១២ ឆ្នាំ ២០១៦ វគ្គ​ជម្រុះ​ដំបូងតំបន់ភាគកណ្ដាលនិង Tay Nguyen។
វណ្ណកម្មចំនួន៤៩ នៃស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍ក្នុងតំបន់បាន​ចូលរួម រួម
មាន៖បទយកការណ៍ កម្មវិធីផ្សាយសម្លេងចម្រុះ និងកម្មវិធីផ្សាយផ្ទាល់។ ថ្លែង
មតិនៅទីនេះ លោក Tran Minh Hung អគ្គនាយករង វិទ្យុសម្លេងវៀត​ណាម ​បាន
អះអាងថា៖ ក្នុងនិន្នការផ្សព្វផ្សាយពហុមធ្យោបាយនាបច្ចុប្បន្ន ផ្សាយ​សម្លេងនៅ
ដើរតួនាទីសំខាន់ ជិតស្និទ្ធិជាមួយមនុស្សគ្រប់រូប។ តាមរយៈបណ្ដា​មហោស្រព
នេះ បណ្ដាអ្នកធ្វើការនៅក្នុងវិស័យផ្សាយសម្លេងបានជួបជុំគ្នា ផ្លាស់​ប្តូរបទពិ
សោធន៍ជាមួយគ្នា ដើម្បីលើកកំពស់ជំនាញ បំរើមិត្តអ្នកស្ដាប់ប្រកប​ដោយល្អប្រ
សើរថែមទៀត។ 

          មហោស្រពផ្សាយសម្លេងទូទាំងប្រទេសឆ្នាំ២០១៦ មានអង្គភាពចំនួន ៧៨
ចូលរួម ដោយមានវណ្ណកម្មប្រមាណជិត២៧០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ