បើកមហោស្រពម្ហូបអាហារអន្តរជាតិ Hoi An 2016

បើកមហោស្រពម្ហូបអាហារអន្តរជាតិ Hoi An 2016 - ảnh 1
បើកមហោស្រពម្ហូបអាហារអន្តរជាតិ Hoi An 2016

          (VOV)_នាយប់ថ្ងៃទី១៥មិនា មហោស្រពម្ហូបអាហារអន្តរជាតិ Hoi An ​ លើក
ទីមួយឆ្នាំ ២០១៦ ត្រូវបានបើកនៅទីក្រុង Hoi An ​  ខេត្ត Quang Nam (ភាគកណ្ដាល
វៀតណាម)។ នៅទីនេះ អ្នកចុងភៅចំនួន១២នាក់មកពីប្រទេសចំនួន​១២ នឹងបង្ហាញ
នូវទេពកោសល្យរបស់ខ្លួន ក្នុងរយៈពេល១សប្ដាហ៍ប្រព្រឹត្តទៅ​មហោស្រព។ នេះគឺ
ជាព្រឹត្តិការណ៍វប្បធម៌ សិល្បះពិសេស ដើម្បីឧទ្ទេសនាមមុខម្ហូបអាហាររបស់វៀត
ណាមជាមួយមិត្តភក្តិអន្តរជាតិ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព 
ស្និទ្ធស្នាល ពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។ លោក ​Nguyen Van Son អនុប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ​ បានអោយដឹងថា៖

          “ តាមរយៈមហោស្រពលើកនេះ យើងខ្ញុំនឹងឧទ្ទេសនាមចំពោះភ្ញៀវជាតិ
និង​អន្តរជាតិអំពីខឿនវប្បធម៌ម្ហូបអាហារប្រពៃណីដ៏សម្បូរបែប និងមានតាំងពី
យូរណាស់មកហើយ នៅ Hoi An ​ ។ ម្យ៉ាងវិញទៀត តាមរយៈជំនួបប្រាស្រ័យនេះ
 ​បណ្ដាភោជនីដ្ឋាននៅ Hoi An ​  នឹងក្តាប់ជាប់​បច្ចេកទេស បទពិសោធន៍ ​និងមុខ
ម្ហូបអាហារថ្មីៗ របស់ពិភពលោកទៀតផង។”

ប្រតិកម្មទៅវិញ

ផ្សេងៗ