បើកមហោស្រពសារព័ត៌មាននិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ នៅ Bac Giang

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា នៅទីក្រុង Bac Giang សមាគមអ្នកសារព័ត៌មានខេត្ត Bac Giang បានសហការជាមួយមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត មន្ទីព័ត៌មាននិងទូរគមនាគមន៍ខេត្ត គណៈកម្មាធិការប្រជាជនទីក្រុង Bac Giang រៀបចំពិធីបើកមហោស្រពកាសែតនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០។
បើកមហោស្រពសារព័ត៌មាននិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ នៅ Bac Giang - ảnh 1 បើកមហោស្រពសារព័ត៌មាននិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ នៅ Bac Giang (រូបថត: baobacgiang)

ក្នុងពិធីនេះ មានការចូលរួមនៃការបោះពុម្ពផ្សាយជាង ២០០ របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម កាសែត ទស្សនាវដ្តីនៃតំបន់នៅទូទាំងប្រទេសដែល ឆ្លុះបញ្ចាំងពីជីវភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនិយាយដោយឡែកនិងប្រទេសទាំងមូលនិយាយរូម។

មហោស្រពសារព័ត៌មាននិទាឃរដូវគឺជាសកម្មភាពនយោបាយនិងវប្បធម៌មួយដែលមានអត្ថន័យយ៉ាងធំធេងដែលនាំមកដល់មិត្តអ្នកអានកាសែត ស្តាប់វិទ្យុនិងមើលទូរទស្សន៍នូវជ្រុងក្រឡែកមើលជាទូទៅមួយអំពីការផ្លាស់ប្ដូរថ្មី ការអភិវត្ឍន៍របស់សារព័ត៌មានទូទាំងប្រទេសនិយាយរួមនិងសារពត៌មាន Bac Giang និយាយដោយឡែក។ មហោស្រពសារព័ត៌មាននិទាឃរដូវក៏ជាសកម្មភាពវប្បធម៍មានប្រយោជន៍ដែលស្ថិតនៅក្នុងខ្សែសកម្មភាពនៃសប្តាហ៍វប្បធម៌ - ទេសចរណ៍របស់ខេត្ត Bac Giang ឆ្នាំ ២០២០ ដែរ៕

ក្នុងឱកាសនេះ­ គណៈកម្មាធិការចាត់តាំងបានផ្តល់រង្វាន់ប្រលងសរសេរលើប្រធានបទ “សុវត្ថិភាពចរាចរណ៍” ប្រលងរូបថត “Bac Giang ស្រុកកំណើតខ្ញុំ” និងប្រលងរូបភាពស្រស់ស្អាត “ទេសចរណ៍ Bac Giang”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ