បើកមហោស្រពសៀវភៅហាណូយលើកទី ៦

(VOVWORLD) -នាព្រឹកថ្ងៃទី ២ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ មហោស្រពសៀវភៅហាណូយលើកទី ៦ ក្រោមប្រធានបទ “ ហាណូយ -ទីក្រុងដើម្បីសន្តិភាព”។
បើកមហោស្រពសៀវភៅហាណូយលើកទី ៦ - ảnh 1 បើកមហោស្រពសៀវភៅហាណូយលើកទី ៦

នេះគឺជាមហោស្រពសៀវភៅដែលមានទ្រង់ទ្រាយធំបំផុតទាំងពីមុនមក ដោយទាក់ទាញការចូលរួមរបស់ស្តង់សៀវភៅចំនួន ២០០ ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ទាក់ទាញការចូលរួមរបស់ស្ថាប័នការទូតបរទេសប្រចាំនៅវៀតណាម សមាគមអ្នកបោះពុម្ពផ្សាយអាស៊ីអាគ្នេយ៍ រោង បោះពុម្ពផ្សាយចំនួន ១៤ អង្គភាពមកពីជប៉ុន។ នេះគឺជាឱកាសសម្រាប់សហគ្រាស ហាងលក់សៀវភៅ អ្នកនិពន្ធជួបប្រាស្រ័យ និងសហប្រតិបត្តិការ។

អញ្ជើញថ្លែងនៅទីនេះ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងទូរគមនាគមន៍បានសង្កត់ធ្ងន់ថា៖

“លើកទឹកចិត្តនិងអភិវឌ្ឍចលនាអានសៀវភៅសម្រាប់ប្រជាជនទាំងមូល គឺ ជាកម្លាំងចលករ និងជា ឧបករណ៍សំខាន់ ដើម្បីឆ្ពោះទៅកាន់ការកសាងសង្គមសិក្សា សង្គមអរិយធម៌។ ចាប់ពីឆ្នាំ២០១៩ ក្រសួង ព័ត៌មាន និងទូរគមនាគមន៍បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំមហោស្រពសៀវភៅ។ តាមរយៈព្រឹត្តិការណ៍នេះ ខ្ញុំសង្ឃឹមថា ទីក្រុងហារណូយ និងខេត្ត ក្រុងនានានៅទូទាំងប្រទេសបន្តយកចិត្តទុកដាក់ដល់វប្បធម៌អាន និងរៀបចំមហោស្រពសៀវភៅជាច្រើនថែមទៀតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ