បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកុវីដ ១៩ ជូន​កុមារនៅ​ទូទាំង​ប្រទេស​នា​ខែវិច្ឆិកាខាងមុខ

(VOVWORLD) - វ៉ាក់សាំងបង្ការកូវីដ ១៩ Comirnaty របស់ ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានចាក់ជូនមនុស្សដែលមានអាយុពី ១២ ឆ្នាំឡើងទៅ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងជំងឺកុវីដ ១៩ពី ៩៥ % ទៅ ១០០% ក្រោយពេលចាក់ដូសទី ២ ប្រមាណ ៧ ថ្ងៃ។
បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកុវីដ ១៩ ជូន​កុមារនៅ​ទូទាំង​ប្រទេស​នា​ខែវិច្ឆិកាខាងមុខ - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ HCDC)

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់កុមារគឺជាវ៉ាក់សាំង Comirnaty របស់ក្រុមហ៊ុន Pfizer-BioNTech សហរដ្ឋអាមេរិក។ នេះគឺជាវ៉ាក់សាំងដែលត្រូវបានអង្គការសុខភាពពិភពលោកណែនាំចាក់ជូនកុមារ ហើយត្រូវបានប្រទេសជាច្រើនចាក់ជូនកុមារប្រកបដោយសុវត្ថិភាព។

វ៉ាក់សាំងបង្ការកូវីដ ១៩ Comirnaty របស់ ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានចាក់ជូនមនុស្សដែលមានអាយុពី ១២ ឆ្នាំឡើងទៅ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងជំងឺកុវីដ ១៩ពី ៩៥ % ទៅ ១០០% ក្រោយពេលចាក់ដូសទី ២ ប្រមាណ ៧ ថ្ងៃ។

សូមបញ្ជាក់ដែរថា តាមផែនការ នាថ្ងៃទី ២៩ ខែតុលា វិទ្យាស្ថានអនាម័យ បង្ការរោគរាតត្បាតមជ្ឈឹមនឹងធ្វើការហ្វឺកហ្វឹនដល់ខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេសអំពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកុវីដ ១៩ ជូនកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ