បើកយុទ្ធនាការជាតិ “ដំណើរផ្សងព្រេងក្រហម - តភ្ជាប់ដំណក់ឈាមវៀតណាម”

(VOVWORLD) - នាថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុង Ca Mau ខេត្ត Ca Mau បានបើកយុទ្ធនាការជាតិ ស្តីពី “ដំណើរផ្សងព្រេងក្រហម - តភ្ជាប់ដំណក់ឈាមវៀតណាម”។ 

ពិធីបុណ្យបរិច្ចាគឈាមសប្បុរសធម៌នេះបានចាប់ផ្តើមនៅខេត្ត Ca Mau នៅពេលនេះ ដោយមានប្រធានបទ “ដំណក់ក្រហមនៃទឹកដី Ca Mau”។ តាមគម្រោង ដំណើរផ្សងព្រេងក្រហមនៅឯ Ca Mau នឹងទទួលបានឈាមប្រមាណ ៣ ពាន់ ប្លោក។ អ្នកស្រី Nguyen Hong Nguyen ជាពលរដ្ឋដែលបានចូលរួមបរិច្ចាកឈាមបានចែករំលែកថា៖

“នៅពេលដែលនាងខ្ញុំចូលរួមដោយផ្ទាល់ក្នុងការបរិច្ចាគឈាម នាងខ្ញុំបានឃើញថា ការងារនេះមានអត្ថន័យណាស់។ ការបរិច្ចាគឈាមមិនត្រឹមតែជួយអ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ ថែមទាំងជួយខ្លួនឯងទៀតផងដែរ។ ជាពិសេស ខណៈពេលដែលអ្នកបរិច្ចាគឈាម ពោលគឺអ្នកអាចជួយអ្នកជំងឺផង ហើយអ្នកនឹងមានអារម្មណ៍សប្បាយរីករាយនិងកក់ក្តៅណាស់”។

តាមរយៈការរៀបចំដំណើរផ្សងព្រេងក្រហមនេះ គណៈកម្មាធិការប្រជាជន ខេត្ត Ca Mau បានប្រគល់ប័ណ្ណសរសើរដល់អង្គការនិងបុគ្គលល្អៗ ជាច្រើន។ ក្រៅពីខេត្ត Ca Mau នៅមានខេត្តដទៃចំនួន ៣៧ ទៀត ដែលបានឈរឈ្មោះចូលរួមក្នុងដំណើរផ្សងព្រេងក្រហមនៅឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ