បើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១ នៅតាមតំបន់ជាច្រើនទូទាំងប្រទេស
(VOVWORLD) - នាថ្ងៃទី ១១ មិថុនា នៅឃុំ Ea Uy ស្រុក Krong Pak សម្ព័ន្ធយុវជនខេត្ត Dak Lak បានរៀបចំពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១ ដោយមានសកម្មភាពជាច្រើនដើម្បីសហគមន៍។
ទិដ្ឋភាពទូទៅនៃពិធីបើក “យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១" (រូបថត៖ VGP/Nguyen Hoang) |
ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅរបស់ខេត្ត Dak Lak ឆ្នាំ ២០២១ ត្រូវបានរៀបចំឡើង ដោយមានសកម្មភាពជាច្រើន ដូចជា៖ ចាប់ផ្តើមសាងសង់ផ្ទះសប្បុរសធម៌មួយខ្នងនិងទីលានបាល់ទះមួយ កន្លែង សាងសង់ ១ គីឡូ ម៉ែត្រនៃគម្រោង បំភ្លឺផ្លូវស្រុកស្រែ; ផ្តល់អំណោយចំនួន ៣០ កញ្ចប់ ដល់គ្រួ សារគោលនយោបាយដែលមានស្ថានភាពលំបាកនិង ផ្សព្វផ្សាយការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ចែកចាយម៉ាស់ដល់ប្រជាជននៅតាមដងផ្លូវនៃឃុំ Ea Uy។
នៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ នៅតាមបណ្តាសម្ព័ន្ធយុវជនស្រុកនានានេះក្នុងខេត្ត Dak Lak បានបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវក្តៅឆ្នាំ ២០២១។ លោក Y Le Pas Tor លេខាធិការរងនៃសម្ព័ន្ធយុវជនខេត្ត Dak Lak បានឲ្យដឹងថា៖ “ឆ្នាំនេះ យុទ្ធនាការនឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងជាងយុទ្ធនាការរដូវក្តៅ រៀងរាល់ឆ្នាំ។ ជាពិសេស ខិតខំប្រឹងប្រែងធ្វើតាមប្រធានបទឆ្នាំ ២០២១ គឺជាឆ្នាំដែលយុវជនចាប់ផ្តើមអាជីវកម្ម ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត តាម រយៈយុទ្ធនាការរដូវក្តៅនេះ ផ្តោតលើការគាំទ្រប្រភពធនធាន ការតភ្ជាប់ដើម្បីជួយសមាជិកយុវជនជំនះរាល់ការលំបាកអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ ១៩នេះ”៕