បើកលំហូរទុន និងបណ្តាញឥណទានទៅក្នុងខឿនសេដ្ឋកិច្ច
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតែមានការលំបាក ជាពិសេសសកម្មភាពផលិតកម្មធ្វើអាជីវកម្មរបស់សហគ្រាស។ តុលភាពធំៗនៃខឿនសេដ្ឋកិច្ចនៅតែមានបញ្ហាមួយចំនួនដែលខ្វះស្ថិរភាព ក្នុងនោះមានបញ្ហាតុល្យភាពទុនសម្រាប់ខឿនសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីដំណោះស្រាយបង្កើនសមត្ថភាពទទួលបានឥណទានរបស់សហគ្រាស និងស្រូបយកទុននៃខឿនសេដ្ឋកិច្ច។លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ នៅចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសជួបការលំបាកជាច្រើន រដ្ឋាភិបាលបានដឹកនាំយ៉ាងប្ដូរផ្ដាច់។ ជាពិសេស គោលនយោបាយសារពើពន្ធរូបិយវត្ថុមានដំណោះស្រាយជាច្រើនដើម្បីរក្សាស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតែមានការលំបាក ជាពិសេសសកម្មភាពផលិតកម្មធ្វើអាជីវកម្មរបស់សហគ្រាស។ តុលភាពធំៗនៃខឿនសេដ្ឋកិច្ចនៅតែមានបញ្ហាមួយចំនួនដែលខ្វះស្ថិរភាព ក្នុងនោះមានបញ្ហាតុល្យភាពទុនសម្រាប់ខឿនសេដ្ឋកិច្ច។
ដោយសង្កត់ធ្ងន់លើតួនាទីរបស់ធនាគារពាណិជ្ជ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ធនាគារពាណិជ្ជត្រូវតែបង្កលក្ខណៈងាយស្រួលដល់សហគ្រាសទទួលបានទុន។ គោលដៅសំខាន់ៗចំនួន ២ ក្នុងសន្និសីទគឺ ការយល់ដឹង វាយតម្លៃឲ្យបានត្រឹមត្រូវ និងស្រាយចំណងធំៗ ដើម្បីរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើចំណាត់ការលើបញ្ហាឲ្យបានឆាប់បំផុត ដោះស្រាយការស្ទះលំហរទុន បណ្ដាញឥណទាននេះទៅក្នុងខឿនសេដ្ឋកិច្ច រួមចំណែកដល់កំណើន និងការអភិវឌ្ឍ ធានាគោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំនេះ និងផែនការរយៈពេល ៥ ឆ្នាំ ដែលត្រូវបានមហាសន្និបាតបក្សលើកទី១៣កំណត់ផងដែរ៕