បើកវេទិកាទេសចរណ៍វៀតណាមនៅកូរ៉េខាងត្បូង

បើកវេទិកាទេសចរណ៍វៀតណាមនៅកូរ៉េខាងត្បូង - ảnh 1
រដ្ឋមន្ត្រីក្រសួងកីឡា វប្បធម៌ និងទេសចរណ៍វៀតណាម លោក Hoang Tuan Anh 

(VOV)_វេទិកាទេសចរណ៍វៀតណាមនៅកូរ៉េខាងត្បូងត្រូវបានបើក ​នាថ្ងៃទី ១៧ កញ្ញា សំដៅឧទ្ទេសនាមអំពីបណ្ដាសក្ដានុភាព ផលិតផល​ទេសចរណ៍វៀត
ណាម  ជាមួយប្រជាជនកូរ៉េខាងត្បូងផង និងបង្កលក្ខណះងាយស្រួលសំរាប់បណ្ដា អង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ​ផ្លាស់ប្តូរ បង្កើនកិច្ចសហប្រតិ បត្តិការខាងវប្បធម៌ ទេសចរណ៍។ នេះគឺជា​សកម្មភាព១ក្នុងក្របខ័ណ្ឌពិធី បុណ្យ វប្បធម៌ទេសចរណ៍វៀតណាម ឆ្នាំ ​២០១៤ ដោយអគ្គនាយកដ្ឋានទេសចរណ៍ វៀតណាម រៀបចំឡើងនៅទីក្រុង Seoul និងGwangchu របស់កូរ៉េខាងត្បូងចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២២​ កញ្ញា​។​ រដ្ឋមន្ត្រីក្រសួងកីឡា វប្បធម៌ និង ទេសចរណ៍វៀត ណាម លោក Hoang Tuan Anh និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង
 លោក Pham Huu Chi បានសហអធិបតីភាពវេទិកានេះ។ ថ្លែងមតិនៅទីនេះ ឯក
អគ្គរដ្ឋទូត​​ Pham Huu Chi បានអះអាងថា៖ ប្រទេសទាំងពីរមានសក្ដានុភាព​ជាច្រើន
 ​ដើម្បី​ជំរុញថែមទៀតការផ្លាស់ប្តូរថប្បធម៌ ទេសចរណ៍និយាយរួម និង​ទេសចរណ៍
 Golf និយាយដោយឡែក។ ឯកអគ្គរដ្ឋទូតបានសម្ដែងជំនឿ​ជឿ​ជាក់​ថា៖ ប្រសិន
បើមាន កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងបណ្ដា​ក្រុមហ៊ុនទេសចរណ៍ ក្រុម
ហ៊ុន អាកាសចរណ៍ សណ្ឋាគារ វាល Golf គឺអង្គ​ភាពអាជីវកម្មទេសចរណ៍នៃប្រ
ទេសទាំងពិរ  នឹងមានបណ្ដាទួរទេសចរណ៍ Golf តំលៃថោក និងគុណភាព ទាក់
ទាញបានអ្នកលេង Golf កូរ៉េខាងត្បូង​មកដល់វៀតណាមច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ