បើកវេទិកាផលិតផល OCOP នៅតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - ស្តង់ជាង ៣៥០ របស់សហគ្រាស សហករណ៍ ភូមិសិប្បកម្ម កន្លែងផលិតក្នុងនិងក្រៅខេត្ត Dong Thap បានចូលរួមផងដែរ។

បើកវេទិកាផលិតផល OCOP នៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1ពិធីកាត់ខ្សែបូ បើកវេទិការ - រូបថត៖ Bao nhan dan)

នាយប់ថ្ងៃ ទី ២៨ មេសា នៅទីក្រុង Dong Thap ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Thap រៀបចំពិធីបើកវេទិកាតភ្ជាប់ផលិតផល OCOP លើកដំបូងនៅតំបន់ដីសណ្តទន្លេ Cuu Long។ នេះគឺជាព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់មួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងខេត្តនិងទីក្រុងក្នុងតំបន់ដីសណ្តទន្លេ Cuu Long រវាងតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយក្រសួង ស្ថាប័នមជ្ឈិម និងជាមួយមូលដ្ឋានផ្សេងទៀតនៅទូទាំងប្រទេស។ ស្តង់ជាង ៣៥០ របស់សហគ្រាស សហករណ៍ ភូមិសិប្បកម្ម កន្លែងផលិតក្នុងនិងក្រៅខេត្ត Dong Thap បានចូលរួមផងដែរ។

វេទិកានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ឧសភា ក្នុងគោលបំណងផ្សព្វផ្សាយ ណែនាំលក្ខណៈប្រចាំតំបន់ សក្ដានុពល និងភាពខ្លាំងនៃផលិតផល OCOP ទេសចរណ៍កសិកម្មនិងជនបទក្នុងតំបន់ដីសណ្តទន្លេ Cuu Long។        អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា កម្មវិធី OCOP សម្រាប់ឃុំនីមួយៗ ផលិតផលមួយត្រូវបានអនុវត្តន៍ស្របគ្នា ទូលំទូលាយ និងរីកសាយភាយយ៉ាងខ្លាំងដល់ ខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេស។ ផលិតផល OCOP កំពុងអះអាងបន្តិចម្តងៗនូវតម្លៃ និងគុណភាពនៅលើទីផ្សារ ហើយត្រូវបានប្រជាជនជឿទុកចិត្ត។ ផលិតផល OCOP ពង្រីកបានពីតម្លៃប្រចាំតំបន់ វប្បធម៌ និងប្រពៃណីក្នុងស្រុក ផលិតផលនីមួយៗគឺជាឯកអគ្គរដ្ឋទូតប្រចាំតំបន់នីមួយៗ និងប្រកបលក្ខណៈមនុស្សជាតិយ៉ាងជ្រាលជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ