បើកវេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង
(VOVWORLD) -នាព្រឹកថ្ងៃទី ២០ ខែមិនានៅទីក្រុងហាណូយ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយ Vietnet (Vietnet- ICT) បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាមរៀបចំវេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាម (YIGF វៀតណាម) ។
វេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង (រូបថត ICT NEWS) |
នេះគឺជាលើកដំបូងហើយ ដែល YIGF ត្រូវបានរៀបចំឡើងនៅវៀតណាម ហើយជាព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌនៃវេទិកា អ៊ីនធឺណែតវៀតណាម (VIF) ។
វេទិកានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់យុវវ័យអំពីការ គ្រប់ គ្រងអ៊ិនធឺណិត ព្រមទាំងលើកទឹកចិត្តដល់យុវេវ័យឲ្យចូលរួមយ៉ាងសកម្មថែមទៀតទៅក្នុងដំណើរការពិគ្រោះយោបល់អំពីគោលនយោបាយ។
ក្នុងឱកាសនេះ បានប្រព្រឹត្តិទៅពិធីបង្ហាញក្រុមយុវជនឈានមុខគ្រប់គ្រងអ៊ិនធឺណេតនៅវៀតណាម ដោយមានសមាជិកចំនួន ១៤ នាក់។ ប្អូន Ngo Minh Anh និស្សិតមួយរូបនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ប្រធានក្រុមយុវជនឈានមុខវៀតណាមបានឲ្យដឹងថា៖
“គោលការណ៍ធ្វើសកម្មភាពរបស់ប្អូនៗគឺ Digital focus។ ហេតុដូច្នេះហើយ ប្អូនៗនឹងខិតខំប្រឹងប្រែងកសាងពិភពឌីជីថលមួយ ដែលជាពិភពមួយនៅលើអ៊ីនធឺណេតប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងល្អប្រសើរ។ ប្អូនៗនឹងកសាងប្រការទាំងនេះតាមរយៈបែបផែនអនឡាញ និង offline។ ចំពោះ offline ប្អូនៗនឹងរៀបចំសិក្ខាសាលា ហើយចំណែកអនឡាញវិញ ប្អូនៗនឹងជំរុញការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមដូចជាfacebook និង instagram ជាដើម”៕