បើកវេទិការវិទ្យាសាស្ត្រនិស្សិតអន្តរជាតិលើកដំបូង

បើកវេទិការវិទ្យាសាស្ត្រនិស្សិតអន្តរជាតិលើកដំបូង - ảnh 1
តំណាងចូលរួមវេទិកាផ្លាស់ប្តូរមតិ (រូពថតៈ Quang Định/tuoitre.vn)


(VOVworld)-នាព្រឹកថ្ងៃទី៧មេសា និស្សិតឆ្នើមមកពីមហាវិទ្យាល័យមួយចំនួនក្នុង តំបន់អាស៊ីអាគ្នេយ៍និងប្រទេសជិតខាងដូចជាចិននិងជប៉ុនបានចូលរួមការប្រារព្ធ
វេទិកា វិទ្យាសាស្ត្រនិស្សិតអន្តរជាតិដោយប្រធានបទ “និស្សិតធ្វើសមាហរណកម្ម”។
លោក Lam Dinh Thang ប្រធានសមាគមនិស្សិតទីក្រុងហូជីមិញបានឲ្យដឹងថា៖

“យើងខ្ញុំសង្ឃឹមថា តាមរយៈវេទិកានេះ និស្សិតទីក្រុងហូជីមិញក៏ដូចជាអ្នកវិទ្យា សាស្ត្រវ័យក្មេងនឹងមានការទាក់ទងផ្ទាល់ដែលមានចរិតលក្ខណៈវិទ្យាសាស្ត្រ ចំពោះសហគមន៍វិទ្យាសាស្ត្រពិភពលោក រៀនសូត្របានបទពិសោធន៍ តាមនោះ ដោះស្រាយរាល់បញ្ហាជាក់ស្តែងដែលបានដាក់ចេញរបស់ទីក្រុង នោះគឺបញ្ហា
អាកាសធាតុ ការពារបរិស្ថាន និងបញ្ហាទាក់ទិនទៅនឹងនិស្សិត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ