បើកវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី២៦

(VOVWORLD) - វេទិកានេះមានព្រឹត្តិការណ៍ជាង ១៤០ ដែលទាក់ទាញការចូលរួមរបស់ប្រតិភូប្រមាណ ១៧ ០០០ នាក់មកពីប្រទេសនិងដែនដីចំនួន ១៣០ ។
បើកវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី២៦ - ảnh 1វេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី២៦ (រូបថត៖ VNA)

កាលពីថ្ងៃទី ១៥ ខែមិថុនា វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg (SPIEF) លើកទី ២៦ បានបើកនៅទីក្រុង Saint Petersburg ។

ប្រធានបទសំខាន់នៃ SPIEF ២០២៣ គឺ "ការអភិវឌ្ឍមានអធិបតេយ្យភាព - មូលដ្ឋានគ្រឹះនៃពិភពលោកសមភាព។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយោជន៍ដល់មនុស្សជំនាន់អនាគត"។ វេទិកានេះមានព្រឹត្តិការណ៍ជាង ១៤០ ដែលទាក់ទាញការចូលរួមរបស់ប្រតិភូប្រមាណ ១៧ ០០០ នាក់មកពីប្រទេសនិងដែនដីចំនួន ១៣០ ។

ដូចធម្មតា វេទិកាឆ្នាំនេះបានពិភាក្សាអំពីនិន្នាការ និងយថាទស្សន៍សំខាន់ៗការផ្លាស់ប្តូរជាប្រព័ន្ធចំពោះសេដ្ឋកិច្ចពិភពលោក។ ប្រធានបទនៃរបៀបវារៈអាជីវកម្មសំខាន់នៃ SPIEF ២០២៣ រួមទាំងការស្វែងរកឱកាសសហប្រតិបត្តិការថ្មី កសាងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ដូចគ្នា និងភត្តុភាប្រកបដោយប្រសិទ្ធភាព ធានាអធិបតេយ្យភាពផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុ កាត់បន្ថយវិសមភាព និងភាពក្រីក្រ។ វេទិកាក៏បានពិភាក្សាអំពីល្បឿន និងភាពស៊ីជម្រៅនូវរាល់ការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងខឿនសេដ្ឋកិច្ចរុស្ស៊ី ជាពិសេសក្នុងបរិបទដែលប្រទេសនេះកំពុងប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិចជាច្រើន។

តាមការគ្រោងទុក វេទិកានេះនឹងបិទនៅថ្ងៃស្អែក ១៧ មិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ