បើកវេទិកាសន្តិសុខ-ចារកម្មសភា

(VOVWORLD) - វេទិកាសន្តិសុខ-ចារកម្មសភាលើកទី ១៨ ត្រូវបានដឹកនាំដោយសភាហុងគ្រី ដោយមានការចូលរួមពីសមាជិកសភា មន្រ្តីរដ្ឋាភិបាលនិងវាគ្មិនចំនួន ២៨៤ នាក់ មកពី ៥៥ ប្រទេស តាមទម្រង់ទាំងទល់មុខគ្នា ទាំងតាមប្រព័ន្ធវីដេអូ។

បើកវេទិកាសន្តិសុខ-ចារកម្មសភា - ảnh 1កិច្ចប្រជុំបានប្រព្រឹត្តទៅតាមទម្រង់អនឡាញ

នារសៀលថ្ងៃទី ៦ ខែកញ្ញា ពីទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោកឧត្តមសេនីយ៍ឯកបំរុង Tran Quang Phuong និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមវេទិកាសន្តិសុខនិងចារកម្មសភាលើកទី ១៨ រៀបចំដោយរដ្ឋសភាហុងគ្រី នៅទីក្រុងប៊ូដាប៉េស តាមប្រព័ន្ធវីដេអូ។  វេទិកាសន្តិសុខ-ចារកម្មសភាលើកទី ១៨ ត្រូវបានដឹកនាំដោយសភាហុងគ្រី ដោយមានការចូលរួមពីសមាជិកសភា មន្រ្តីរដ្ឋាភិបាលនិងវាគ្មិនចំនួន ២៨៤ នាក់ មកពី ៥៥ ប្រទេស តាមទម្រង់ទាំងទល់មុខគ្នា ទាំងតាមប្រព័ន្ធវីដេអូ។

ខ្លឹមសារនៃវេទិកានេះផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ហានិភ័យនៃរូបិយវត្ថុឌីជីថលនិងបញ្ហាប្រឈមចំពោះបទប្បញ្ញត្តិបច្ចុប្បន្ន; ពង្រឹងកិច្ចសហប្រតិបត្តិការសភា; ហានិភ័យនៃការប្រើប្រាស់អាវុធជីវសាស្ត្រ; គ្រោះជួញដូរមនុស្សនិងហិរញ្ញវត្ថុខ្មៅ; ហានិភ័យនៃគោលបំណងប្រើប្រាស់បញ្ញាសិប្បនិម្មិតទ្វេដងនិងបញ្ហាដាក់ចេញសម្រាប់ច្បាប់; ដំណោះស្រាយផ្នែកទន់និងហិរញ្ញវត្ថុខ្មៅ សង្រ្គាមជីវសាស្រ្ត; និងពាណិជ្ជកម្មខុសច្បាប់ ការលាងលុយកខ្វក់ ការវិនិយោគបរទេសដោយមានចេតនាអាក្រក់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ