បើកវេទិកាសហប្រតិបត្តិការជាន់ខ្ពស់ BRI លើកទី៣

(VOVWORLD) - វេទិកានេះនឹងផ្តោតលើការពិភាក្សា និងបូកសរុបសមិទ្ធផលនៃកិច្ចសហប្រតិបត្តិ ការក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ផ្លាស់ប្តូរអំពីយថាទស្សន៍ និងទិសដៅសម្រាប់កិច្ច សហប្រតិបត្តិការនាពេលអនាគត។
បើកវេទិកាសហប្រតិបត្តិការជាន់ខ្ពស់ BRI លើកទី៣ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចូលរួមពិធីបើក។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៨ ខែតុលា វេទិកាសហប្រតិបត្តិការអន្តរជាតិជាន់ខ្ពស់ “ខ្សែក្រវាត់ និងផ្លូវ” (BRI) លើកទី៣ បានបើកនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ខ្សែក្រវ៉ាត់និងផ្លូវ រួមដៃគ្នាដើម្បី ការអភិវឌ្ឍនិងវិបុលភាពរួម”។ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងថ្នាក់ ដឹកនាំមកពីប្រទេសជាង ១៣០ និងអង្គការអន្តរជាតិចំនួន ៣០ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍នេះ។
វេទិកានេះនឹងផ្តោតលើការពិភាក្សា និងបូកសរុបសមិទ្ធផលនៃកិច្ចសហប្រតិបត្តិ ការក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ផ្លាស់ប្តូរអំពីយថាទស្សន៍ និងទិសដៅសម្រាប់កិច្ច សហប្រតិបត្តិការនាពេលអនាគត។ វេទិកានេះរួមមានសម័យប្រជុំជាន់ខ្ពស់ចំនួន ៣ ដោយផ្តោតលើ៖ "សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករថ្មីនៃកំណើន" "ការតភ្ជាប់គ្នានៅ ក្នុងសេដ្ឋកិច្ចសកលបើកចំហ" "ផ្លូវសូត្របៃតងដើម្បីភាពសុខដុមរមនាជាមួយធម្មជាតិ" និងវេទិកាចំនួន ៦ ផ្សេងទៀតស្តីពី៖ ការតភ្ជាប់ពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជននិង ប្រជាជន ផ្លូវសូត្រស្អាត កិច្ចសហប្រតិបត្តិការមូលដ្ឋាន កិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ