បើកវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាបទណ្លេ Cuu Long _ Soc Trang
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh |
(VOV)_ថ្លែងមតិនៅក្នុងពិធីបើក វេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច
តំបន់វាលទំនាបទណ្លេ Cuu Long _ Soc Trang នាយប់ថ្ងៃទី៥វិច្ឆិកា នៅទីក្រុង Soc
Trang (ភាគខាងត្បូងវៀតណាម) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh
បានអះអាងថា៖ ដោយប្រធានបទ៖ រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ- កសាង
ជនបទថ្មីនៅតំបន់វាលទំនាបទន្លេ Cuu Long វេទិកាលើកនេះ ជាសកម្មភាពជាក់
ស្ដែងរួមជាមួយប្រទេសទាំងមូល អនុវត្តល្អជាងទៀតចំពោះរាល់ការផ្តួចផ្តើមគំនិត
គោលនយោបាយរបស់បក្ស រដ្ឋ ស្ដីពីកសិកម្ម កសិករ និងជនបទ។
សង្កត់ធ្ងន់ទៅលើសារសំខាន់នៃ វាលទំនាបទន្លេ Cuu Long លោក Vu Van
Ninh បានចាត់ទុកថា៖ នេះគឺជាតំបន់ដីមានទីតាំងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខ ការពារប្រទេស។ ប៉ុន្តែ វាលទំនាបទន្លេ Cuu Long
ក៏កំពុងប្រឈមមុខនឹងការលំបាកមិនតិចតូចទេ។ ដូច្នេះ វេទិកាលើកនេះជាឱ
កាសដើម្បីបណ្ដាខេត្ត ទីក្រុងនៅក្នុងតំបន់ប្រមូលផ្តុំស្វែងរកដំណោះស្រាយ
បង្កើតកម្លាំងចលករខ្លាំងក្លាជាងទៀតសំរាប់ការអភិវឌ្ឍន៍ ក៏ដូចជាលើកស្ទួយ
ជីវភាពរស់នៅរបស់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានស្នើថា៖
“ ខ្ញុំស្នើគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម និងតំបន់នៅក្នុងតំបន់ត្រូវយកចិត្តទុក
ដាក់ជាច្រើនថែមទៀត ដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច រួមផ្សុំជាមួយការធា
នាសុខុមាលភាពសង្គម ថែទាំជីវភាពរស់នៅខាងសម្ភារះនិងស្មារតីរបស់ប្រជា
ជន ជាពិសេសគឺជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច …លៗ ទន្ទឹមនឹងនោះ
សកម្មភាពរបស់វេទិកាក៏ត្រូវផ្សាភ្ជាប់ជាងទៀតជាមួយស្ថានភាពជាក់ស្ដែង ដោះ
ស្រាយរាល់ការជំពាក់ជំពិន បញ្ហាដែលបានដាកចេញ…លៗ៕”