បើកវេទិកាសហប្រតិបត្តិការឥណ្ឌា-បណ្តាប្រទេសកោះប៉ាស៊ីហ្វិក

(VOVWORLD) - វេទិកាកិច្ចសហប្រតិបត្តិការឥណ្ឌា-បណ្តាប្រទេសកោះប៉ាស៊ីហ្វិក បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ឧសភា នៅរដ្ឋធានី Port Moresby នៃប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។

បើកវេទិកាសហប្រតិបត្តិការឥណ្ឌា-បណ្តាប្រទេសកោះប៉ាស៊ីហ្វិក - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (ឆ្វេង) និងសមភាគី Papua New Guinea លោក James Marape។ ប្រភព៖ Twitter

ថ្លែងក្នុងពិធីបើកវេទិកានេះ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បានអះអាងថា ឥណ្ឌាជាប្រទេសដែលមានតួនាទីដឹកនាំនៅអឌ្ឍគោលខាងត្បូង ដែលជាតំបន់មួយ មានការប្រមូលផ្តុំដ៏ធំនៃបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។

ទន្ទឹមនឹងនោះ ថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំ ១៤ រូបដែលចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការឥណ្ឌា-បណ្តាកោះប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ថា ឥណ្ឌានឹងក្លាយជាដៃគូអាចទុកចិត្តបាននៃបណ្តាប្រទេសកោះតូចៗដែលមានការលំបាកដោយសារការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ  ឥណ្ឌាប្តេជ្ញាលើកកម្ពស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី និងបើកចំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ