បើកវេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អឺរ៉ុប
|
ទិដ្ឋភាពនៃវេទិកា |
(VOVworld)- វេទិកាអប់រំឧត្តមសិក្សាវៀតណាម-អឺរ៉ុបបានបើកនាព្រឹកថ្ងៃទី៣វិច្ឆិកា
នៅទីក្រុងហាណូយ។ វេទិកានេះ បានសម្តែងនូវការសន្យារបស់រដ្ឋាភិបាលវៀត
ណាម ស្តីពីជម្រុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានា
ក្នុងទ្វីបអឺរ៉ុប រួមចំណែកចូលក្នុងការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យអប់រំឧត្តម
សិក្សានៅវៀត ណាម។ នេះក៏ជាឱកាសសម្រាប់អំពាវនាវការពន្លឿនវិនិយោគលើ
វិស័យអប់រំក្នុង កាលៈទេសៈដែលប្រភពទុនកម្ចី ODA និងប្រភពអាហារូបករណ៍
របស់ប្រទេសទាំង អស់នៅមានកំហិត។ថ្លែងមតិនៅវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួង
អប់រំនិងបណ្តុះ បណ្តាលវៀតណាម លោក Bui Van Ga បានឲ្យដឹងថា ខឿនសេដ្ឋកិច្ច
វៀតណាមកំពុង ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភព
លោក ក្នុងនោះវិស័យ អប់រំនិងបណ្តុះបណ្តាលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ប្រ
ភពធនធានមនុស្សមាន គុណភាពខ្ពស់។ នៅក្នុងវេទិកានេះ មហាវិទ្យាល័យអឺរ៉ុបមួយ
ចំនួនបានសន្យាបង្កើន កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងថែមទៀតជាមួយមហាវិទ្យា
ល័យរបស់វៀតណាម៕