បក្ស រដ្ឋ តែងតែគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាពលរដ្ឋ
(VOVWORLD) - គោលការណ៍ណែនាំ និងគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋគឺតែងតែគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជនជានិច្ច; យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់អង្គការសាសនា ប្រតិបត្តិតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់; លើកកំពស់តម្លៃវប្បធម៌ សីលធម៌ល្អ និងធនធានសាសនាសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man ជូនផ្កាអបអរសាទរបុណ្យណូអែលនៅភូមិភាគ Can Tho (រូបថត៖ Ngoc Thien/TTXVN) |
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ពេលដឹកនាំគណៈប្រតិភូការងាររបស់បក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅទស្សនា និងជូនពរបុណ្យណូអែលនៅទីក្រុង Can Tho។
អញ្ជើញជូនពរបុណ្យណូអែល ឆ្នាំ២០២៣ ចំពោះគ្រូកង្វាល បុព្វជិក បូជាចានិងបងប្អូនជនរួមជាតិកាន់សាសនាកាតូលិកនៃភូមិភាគ Can Tho ប្រកបដោយមានសុខភាពល្អ និងរីករាយក្នុងពិធីបុណ្យណូអែលឆ្នាំ ២០២៣ និងឆ្នាំថ្មី ២០២៤ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ច្បាប់របស់រដ្ឋលើជំនឿ និងសាសនាកំពុងត្រូវបានកែលម្អកាន់តែខ្លាំងឡើង។ ច្បាប់ស្តីពីជំនឿ និងសាសនា និងឯកសារណែនាំការអនុវត្តន៍ បានចូលជាធរមាន ធានា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកមុខអ្នកការ សាសនិក និងអង្គការសាសនា រួមទាំងអង្គការ និងឥស្សរជន អ្នកមុខអ្នកការ បុព្វជិត កាតូលិក។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man សង្ឃឹមថា បុព្វជិត គ្រូកង្វាល នឹងបន្តចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងមាតុភូមិ ដែលជាប្រទេសកាន់តែសម្បូរសប្បាយ ស្រស់ស្អាត អរិយ្យធម៌និង ទំនើប៕