បក្ស រដ្ឋ និងប្រជាជនតែងតែគោរព និងដឹងគុណជានិច្ចចំពោះយុទ្ធជនពិការ និងយុទ្ធជនពលី
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧៦ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម, លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងគណៈប្រតិភូបានអញ្ជើញទៅអុជធូបនៅឈាបនដ្ឋានខេត្ត ហើយទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់សាច់ញ្ញត្តិយុទ្ធជនដែលពលីនៅពេលបំពេញភារកិច្ចនៅស្រុក Cu Kuin ខេត្ត Dak Lak។
ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង Phan Dinh Trac និងគណៈប្រតិភូ ថ្នាក់ដឹកនាំខេត្ត Dak Lak រួមទាំំងតំណាងមន្ទីរ អង្គភាពនានា ចូលរួមរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីនៅឈាបនដ្ឋានខេត្ត Dak Lak (រូបថត៖ TTXVN) |
លោក Phan Dinh Trac បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវរបប និងគោលនយោបាយចំពោះកម្មាភិបាល និងយុទ្ធជន ពលី ដោយមានការលើកទឹកចិត្ត និងការចែករំលែកជាច្រើន ដើម្បីឲ្យសាច់ញាតិនៃគ្រួសារយុទ្ធជនពលីបានឆ្លងកាត់ការបាត់បង់ដ៏ធំធេងនេះ។
នៅថ្ងៃនេះផងដែរ គណៈប្រតិភូដឹកនាំដោយលោក Tran Quang Phuong អនុប្រធានរដ្ឋសភាបានទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅស្រុក Trung Khanh; អុជធូប និងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីឈាបនដ្ឋាន Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang។
ក្នុងឱកាសនេះ គណៈប្រតិភូរដ្ឋសភាបានប្រគល់អំណោយចំនួន ៣០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ និងប្រជាជនដែលគុណូបការៈនៅស្រុកចំនួនពីរគឺ Nguyen Binh និង Trung Khanh (ខេត្ត Cao Bang)៕