បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំនូវការរួមចំណែកនិងការលះបង់របស់គ្រួសារនានា​ដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែមករា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ វីរៈអ្នកម្ដាយវៀតណាម Lam Thi Men នៅទីក្រុង Cao Bang ខេត្ត Cao Bang ។
បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំនូវការរួមចំណែកនិងការលះបង់របស់គ្រួសារនានា​ដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ - ảnh 1អ្នកម្តាយ Lam Thi Men មានអារម្មណ៍រំជួលចិត្ត នៅពេលដែលទទួលបានការលើកទឹកចិត្តរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីផ្ទាល់ (រូបថត៖ Vu Khuyen/VOV)

លោកនាយករដ្ឋមន្រ្តីបានជូនពរដល់អ្នកម្តាយ Lam Thi Men ក្នុងឆ្នាំថ្មីជួបប្រទះតែសេចក្តីសុខ សុភមង្គលនិងមានសុខភាពល្អបរិបូរណ៍ ដើម្បីលើកទឹកចិត្តកូនចៅឱ្យពង្រីកប្រពៃណីបដិវត្តន៍ រួមចំណែកយ៉ាងសកម្មក្នុងការកសាងស្រុកកំណើត និងប្រទេសជាតិឱ្យកាន់តែរឹងមាំនិងសម្បូរណ៍រុងរឿង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំចំពោះការរួមចំណែក និងការលះបង់របស់គ្រួសារនានាដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុប្រទេស។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តថែទាំជីវភាពខាងសម្ភារៈដល់ម្តាយ Men ជាពិសេសនៅពេលដែលអ្នកម្តាយមានវ័យចំណាស់ រស់នៅជាមួយកូនម្នាក់ដែលកំពុងឈឺថ្កាត់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ