បក្ស រដ្ឋ និងប្រជាជនទទួលស្គាល់វេជ្ជបណ្ឌិតដែលតែងតែយកចិត្តទុកដាក់លើកិច្ចការពារសុខភាពប្រជាជនជានិច្ច

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យសមាគម និងវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្រូបយកសមិទ្ធិផលវេជ្ជសាស្រ្តជឿនលឿនលើពិភពលោក។
បក្ស រដ្ឋ និងប្រជាជនទទួលស្គាល់វេជ្ជបណ្ឌិតដែលតែងតែយកចិត្តទុកដាក់លើកិច្ចការពារសុខភាពប្រជាជនជានិច្ច - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Doan Tan/TTXVN)

នារសៀលថ្ងៃទី ២១ មិនា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងជំនួបជាមួយវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមឆ្នើមឆ្នាំ ២០២១ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យសមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមត្រូវលើកតម្កើងតួនាទីរបស់សមាគម ជំរុញសកម្មភាពពិគ្រោះយោបល់ និងរិះគន់លើគោលនយោបាយច្បាប់ស្តីពីសុខាភិបាលនិងការថែទាំសុខភាពប្រជាជន។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យសមាគម និងវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្រូបយកសមិទ្ធិផលវេជ្ជសាស្រ្តជឿនលឿនលើពិភពលោក។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែទទួលស្គាល់ និងថ្លែងអំណរគុណចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតវ័យក្មេងនិយាយដោយឡែក ដែលបានរួមដៃជាមួយប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីសុខភាពប្រជាជន។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយដល់សមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមចំនួន ១០០ លានដុងនិងជូនអំណោយដល់វេជ្ជបណ្ឌិតវ័យក្មេងឆ្នើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ