បក្ស រដ្ឋ និងប្រជាជនលើកតម្កើងកិត្តិនាម តបស្នងសងគុណចំពោះពលីកម្មរបស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ និងយុទ្ធជនជំងឺ
(VOVWORLD) - គោលការណ៍ និងគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ហើយមុខសញ្ញាដែលទទួលបានគោលនយោបាយអនុគ្រោះត្រូវបានពង្រីកឥតឈប់ឈរ ព្រមទាំងបំពេញបន្ថែមរបបអនុគ្រោះជាជំហានៗ ដោយបានបង្ហាញពីការគោរពដឹងគុណ ការថែទាំរបស់បក្ស រដ្ឋ និងប្រជាជន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh |
នារសៀលថ្ងៃទី ១៩ កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ និងយុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Kim Bang ខេត្ត Ha Nam។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា គោលការណ៍ និងគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ហើយមុខសញ្ញាដែលទទួលបានគោលនយោបាយអនុគ្រោះត្រូវបានពង្រីកឥតឈប់ឈរ ព្រមទាំងបំពេញបន្ថែមរបបអនុគ្រោះជាជំហានៗ ដោយបានបង្ហាញពីការគោរពដឹងគុណ ការថែទាំរបស់បក្ស រដ្ឋ និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលលើកតម្កើងកិត្តិនាម តបស្នងសងគុណគុណូបការៈ ពលីកម្មរបស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ និងយុទ្ធជនជំងឺ។ ការយកចិត្តទុកដាក់ កាថែទាំ និងការលើកកម្ពស់ជីវភាពខាងសំភារៈ និងស្មារតីជូនយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍គឺជាគោលការណ៍ និងទស្សនៈឥតងាករេរបស់បក្ស រដ្ឋ ហើយជាក្រមសីលធម៌ប្រពៃណី ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ និងយុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Kim Bang ខេត្ត Ha Nam |
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចជំរុញខ្លាំងបណ្ដាចលនា “តបស្នងសងគុណ” “ផឹកទឹកនឹកដល់ប្រភពដើម” “ប្រជាពលរដ្ឋទាំងមូលថែទាំ ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ ”ផងដែរ៕