បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះអ្នកមានគុណូបការះរបស់ប្រទេសជាតិ

បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះអ្នកមានគុណូបការះរបស់ប្រទេសជាតិ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

(VOV)_បក្ស រដ្ឋ ជានិច្ចកាលវាយតំលៃខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ​ចំ
ពោះការរួមវិភាគទាន ពលីកម្មរបស់យុទ្ធជនពលី យុទ្ធជនពិការ អតីតយុទ្ធជន អ្នក
មានគុណូបការះចំពោះបដិវត្តន៍ ចំពោះបុព្វហេតុតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ សេ
រីភាពសំរាប់មាតុប្រទេស។ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីថែទាំ បង្កលក្ខណះល្អបំផុត ដើម្បីលើកកំពស់​ជីវភាពរស់
នៅ ខាងសម្ភារះនិងស្មារតី ចំពោះ​មាណូបការះ។ នេះគឺជាការ​អះអាងរបស់ឧបនា
យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុង​ជំនួបសន្ទនាជាមួយគណៈ
ប្រតិភូអ្នកមានគុណូបការះខេត្ត Dong Thap នាព្រឹក​ថ្ងៃទី​២៩​ មិថុនា ក្នុងឱកាសគេ
អញ្ជើញ​មកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។ លោក ​Nguyen Xuan Phuc ក៏
បានស្នើអោយខេត្ត Dong Thap បន្តជំរុញខ្លាំងបណ្ដា​សកម្មភាពតបស្នងសងគុណ 
ដើម្បីការងារថែទាំ  ដឹងគុណ ចំពោះអ្នកមាន​គុណូបការះ កាន់តែល្អជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ