បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំអ្នកមានគុណូបការះ

បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំអ្នកមានគុណូបការះ - ảnh 1
បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំអ្នកមានគុណូបការះ

(VOV)_នារសៀលថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា​វៀតណាម
 លោក Uong Chu Luu បានទទួលជួបសន្ទនាគណៈប្រតិភូវីរអ្នកម្តាយ​វៀតណាម 
អតីតយុទ្ធជនគំរូក្នុងទូទាំងប្រទេស ក្នុងឱកាសគណៈប្រតិភូមករដ្ឋធានីហាណូយ 
ចូលរួមកម្មវិធី៖ ក្នុងដំណើរវិលត្រឡប់មកសមរភូមិវិញ-រំលឹកវិញ្ញាណក្ខ័ន្ឌសមមិត្ត។
​ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានលើកច្បាស់៖​ 
គោលនយោបាយអាទិភាពចំពោះអ្នកមានគុណូបការះចំពោះបដិវត្តន៍ ជានិច្ច​កាល
ជាគោលនយោបាយស្នូល ត្រូវផ្តល់អាទិភាពក្នុងប្រព័ន្ធគោលនយោបាយ​សង្គម
របស់បក្ស និងរដ្ឋ។ អនុប្រធានរដ្ឋសភាក៏បានស្នើអោយគ្រប់ស្ថាប័ន និង​តំបន់ត្រូវ
បន្តអនុវត្តគោលការណ៍​របស់បក្ស រដ្ឋ អំពីគោលនយោបាយ​អាទិភាពចំពោះអ្នក
មានគុណូបការះចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ