បក្ស រដ្ឋនិងប្រជាជនចិនគោរពយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាម
|
បក្ស រដ្ឋនិងប្រជាជនចិនគោរពយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាម |
(VOV)_អនុវត្តតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងបក្សទាំងពីរ
រដ្ឋទាំងពីរ វៀតណាម-ចិន គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនីស្តវៀតណាមដឹកនាំ
ដោយលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស
បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ខែធ្នូ។
នារសៀលថ្ងៃទី១១ធ្នូ នៅទីក្រុងប៉េកាំង លោក Zhao Leji សមាជិកការិយាល័យនយោ
បាយ និងជាលេខាមជ្ឈឹមបក្ស បានជួបសន្ទនាជាមួយ លោក Pham Minh Chinh ។
ថ្លែងមតិនៅទីនេះ លោក Zhao Leji បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនចិន
គោរពនិងយកចិត្តទុកដាក់ជាទីបំផុតចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយ
ត្រៀមខ្លួនជាស្រេច ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយបក្ស រដ្ឋ និងប្រ
ជាជនវៀតណាមជំរុញទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជំរៅ ប្រសិទ្ធភាព
ជាក់ស្ដែង។
រីឯ លោក Pham Minh Chinh បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាល
គោរព និងមានគោលបំណងថា៖ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើ
គ្រប់ជ្រុងជ្រោយ វៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ ហើយអះអាងថា៖នេះជា
គោលការណ៍មុនក៏ដូចជាក្រោយ និងជាការជ្រើសរើសយុទ្ធសាស្ត្រ ផ្តល់អាទិភាពជួរ
មុខ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ។លោក Pham Minh
Chinh ស្នើថា៖ នាពេលខាងមុខនេះ បក្សទាំងពីរ រដ្ឋទាំងពីរ ត្រូវប្រមូលផ្តុំទៅលើ
ការបង្កើនទំនុកទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់
និងគ្រប់ជាន់ថ្នាក់ បង្កើន និងលើកកំពស់ថែមទៀតយន្តការសហប្រតិបត្តិការ
ប្រកបដោយប្រសិទ្ធិភាពថែមទៀត៕