បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះ ប្រទេសជាតិ

(VOVWORLD) - អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានសម្ដែងនូវការដឹង គុណចំពោះគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ដែលមានការចូលរួមវិភាគទាន យ៉ាងច្រើនក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ។ 
បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះ ប្រទេសជាតិ - ảnh 1លោក Tran Thanh Man សួរសុខទុក្ខនិងប្រគល់អំណោយជូនភរិយារបស់អតីតវរសេនីយ៍ឯក
លោក Le Hien Tai។ (រូបថត៖ VOV)
ក្នុងឱកាសដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅ ខេត្ត Hau Giang នារសៀលថ្ងៃទី៩ ខែឧសភា លោក Tran Thanh Man សមាជិកការិ យាល័យនយោបាយ អនុប្រធានប្រចាំការរដ្ឋសភាបានមកសួរសុខទុក្ខ ជូនអំណោយ ដល់គ្រួសារលោកវរសេនីយ៍ឯក Le Hien Tai គ្រូពេទ្យឆ្នើម វីរជនកម្លាំងប្រដាប់អាវុធ ប្រជាជន។
អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានសម្ដែងនូវការដឹង គុណចំពោះគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ដែលមានការចូលរួមវិភាគទាន យ៉ាងច្រើនក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ។ លោកអនុប្រធានប្រចាំការរដ្ឋសភាបាន បញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលយកចិត្តទុកដាក់ ជួយទំនុកបម្រុងដល់ បណ្ដាវីរជន ជនមានគុណូបការៈ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍។ នោះគឺជា ប្រពៃណី គុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិ។ ក្នុងឱកាសនេះដែរ លោក Tran Thanh Man បានសួរសុខទុក្ខនិងប្រគល់អំណោយជូនភរិយារបស់អតីតវរ សេនីយ៍ឯក លោក Le Hien Tai។
គួរជម្រាបបន្ថែមទៀតថា លោកវរសេនីយ៍ឯក Le Hien Tai មានឈ្មោះពិតថា Le Ngoc Anh ដែលបានប្រសូត្រនិងធំដឹងក្ដីនៅឃុំ Thanh Xuan ស្រុក Chau Thanh A ខេត្ត Hau Giang។ ចូលរួមបដិវត្តន៍ចាប់ពីពេលមានអាយុ១៥ឆ្នាំ លោកធ្លាប់បានកាន់ តំណែងសំខាន់ៗជាច្រើន។ លោកវរសេនីយ៍ឯក Le Hien Tai លាចាកលោកនៅឆ្នាំ ២០២០ ក្នុងជន្មាយុ ៨៣ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ