បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារជាមួយបណ្ដាមិត្តឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone |
(VOV)_បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារជាមួយបណ្ដា
មិត្តឡាវ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung នៅក្នុងជំនួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក
Choummaly Sayasone នារសៀលថ្ងៃទី២៥ វិច្ឆិកា ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមសន្និ
សីទកំពូល លើកទី៨ របស់ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ដើម្បីអភិវឌ្ឍន៍តំ
បន់ត្រីកោណ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពនឹងសកម្មបញ្ជាណែនាំគ្រប់ក្រសួង
ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ បន្តរួមសហការយ៉ាងស្អិតរមួតជាមួយគ្នា អនុវត្ត
ល្អរាល់ការព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងលទ្ធផលនៃសម័យប្រជុំលើកទី
៣៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ។ ភាគីទាំងពីរក៏ត្រូវជំរុញ
ខ្លាំងដំណើការអនុវត្តបណ្ដាសំណង់ គំរោងការណ៍ ប្រើទុនជំនួយអភិវឌ្ឍន៍ បង្កើនកិច្ច
សហប្រតិបត្តិការវប្បធម៌ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា…លៗ
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានជំនួបសន្ទនាជាមយយសហគមន៍ជនវៀតណាម និងបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូតវៀត
ណាមប្រចាំនៅឡាវ ទទួលជួបសន្ទនាជាមយយសម្ព័ន្ធសមាគមបណ្ដាវិនិយោគិន
វៀតណាមនៅឡាវ និងទៅទស្សនាមណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ Long Thanh - វៀងច័ន្ទ។
នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀត
ណាមបានចាកចេញពីទីក្រុងវៀងច័ន្ទ បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមសន្និសីទកំពូលលើកទី៨ របស់ប្រទេសទាំង៣ ឡាវ-កម្ពុជា-វៀតណាមដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ
ប្រកបដោយជោគជ័យ៕