បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ដល់ការងារតបស្នងសងគុណ

(VOVWORLD) - លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋនិង ប្រជាជនទាំងមូលតែងតែយកចិត្តទុកដាក់ដល់ការងារតបស្នងសងគុណ ហើយការ ថែទាំយុទ្ធជនជម្ងឺ យុទ្ធជនពិការ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងវីរៈអ្នក ម្ដាយ គឺជាកិត្តិយសនិងទំនួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។

បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ដល់ការងារតបស្នងសងគុណ - ảnh 1ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ប្រគល់អំណោយជូនដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនជម្ងឺនៅមជ្ឈមណ្ឌល។ (រូបថត៖ TTXVN)
នាថ្ងៃទី៨ កុម្ភៈប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh រួមជាមួយ ក្រុមការងារបានមកសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាយុទ្ធជនជម្ងឺនិងយុទ្ធ ជនពិការដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Thuan Thanh ខេត្ត Bac Ninh។ លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋនិង ប្រជាជនទាំងមូលតែងតែយកចិត្តទុកដាក់ដល់ការងារតបស្នងសងគុណ ហើយការ ថែទាំយុទ្ធជនជម្ងឺ យុទ្ធជនពិការ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងវីរៈអ្នក ម្ដាយ គឺជាកិត្តិយសនិងទំនួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។
ក្នុងឱកាសនេះដែរ ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បាន ប្រគល់អំណោយចំនួន៩៥កញ្ចប់ជូនដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនជម្ងឺនៅមជ្ឈ មណ្ឌល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ