បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹងចងចាំជានិច្ចនូវគុណូបការៈរបស់បណ្ដាវីរៈ យុទ្ធជនពិការ វីរៈយុទ្ធជនពលី

(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែកក្កដា នៅទីក្រុង Vinh Long ភាគខាងត្បូងវៀតណាម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Vinh Long រៀបចំពិធីប្រគល់ប័ណ្ណមាតុភូមិកកត់ត្រា គុណូបការៈជូនគ្រួសារញាតិសន្ដានយុទ្ធជនពលី។
បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹងចងចាំជានិច្ចនូវគុណូបការៈរបស់បណ្ដាវីរៈ យុទ្ធជនពិការ វីរៈយុទ្ធជនពលី - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈជូនគ្រួសារយុទ្ធជនពលី (រូបថត៖ TTXVN)

  ក្រៅពីនោះ គណៈចាត់តាំងក៏ បានប្រគល់ផ្ទះឧបការគុណចំនួន២០ខ្នងជូនគ្រួសារនានាដែលមានគុណូបការៈចំពោះបដិវត្តន៍ ផងដែរ។

        អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើអោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ត្រូវតែ អនុវត្តគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋចំពោះជនមានគុណូបការៈ ចំពោះប្រទេសជាតិអោយកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីប្រធានរដ្ឋ សភាបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលកត់ត្រាក្នុងដួង ចិត្តនូវគុណូបការៈដ៏ធំធេងរបស់បណ្ដាជនបដិវត្តន៍ជើងចាស់ វីរៈយុទ្ធជនពលី វីរៈ យុទ្ធជនពិការ ក៏ដូចជាជនមានគុណូបការៈចំពោះប្រទេសជាតិផងដែរ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “នាពេលកន្លងទៅ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ ដល់ការងារយុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈនិងគ្រួសារញាតិ សន្ដានជនមានគុណូបការៈចំពោះប្រទេសជាតិ។ សកម្មភាពតបស្នងសងគុណ ត្រូវបានដំណើរការយ៉ាងទូលំទូលាយទូទាំងប្រទេស។ តាមនោះបានរួមចំណែក បន្ធូរស្រាលការឈឺចាប់ ការបាត់បង់របស់អ្នកនៅរស់ ព្រមទាំងបង្ហាញនូវការ ទទួលខុសត្រូវ ក៏ដូចជាមនោសញ្ចេតនារបស់ប្រជាជាតិវៀតណាមទាំងមូល ចំពោះមនុស្សដែលបានពលីសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុតស៊ូការពារនិងកសាងមាតុប្រទេស”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ