បក្ស រដ្ឋវៀតណាមជានិច្ចកាលថែទាំដល់ជនមានគុណូបការៈចំពោះប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយ បណ្ដាអតីតយុទ្ធជនទ័ពពិសេស ដែលជាអ្នកបានលះបង់ច្រើនសម្រាប់បុព្វ ហេតុតស៊ូរំដោះជាតិ ឯកភាពប្រទេសជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងជំនួប (រូបថត៖ VOV) |
លោកស្រីប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀត ណាមជានិច្ចកាលចងចាំ គោរពគុណូបការៈ ពលីកម្មដ៏ខ្ពង់ខ្ពស់ ការលះបង់ ដ៏ធំធេងនិងការរួមវិភាគទានដ៏ថ្លៃថ្លារបស់អតីតយុទ្ធជនវៀតណាមគ្រប់ ជំនាន់ ក្នុងបណ្ដាការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាន ក៏ដូចជាក្នុងការ អនុវត្តភារកិច្ចអន្តរជាតិនិងចូលរួមការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសជាតិផងដែរ។ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារ ថែទាំជនមានគុណូបការៈ ក្នុងនោះមានការអនុវត្តគោលនយោបាយចំពោះ អតីតយុទ្ធជន ក៏ដូចជាសកម្មភាពរបស់សមាគមន៍ អង្គការនានាចំណុះសមា គមន៍អតីតយុទ្ធជនវៀតណាមផងដែរ។ អាស្រ័យហេតុនោះ មានគោល ជំហរ គោលនយោបាយអនុគ្រោះជាច្រើនចំពោះជនមានគុណូបការៈត្រូវ បានចេញផ្សាយនៅគ្រប់តំបន់ទូទាំងប្រទេស៕