បក្ស រដ្ឋវៀតណាមតែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ២ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជូនពរ ព្រះសង្ឃ  ពុទ្ធបរិស័ទនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧  នៅវត្ត Quan Su នៃទីក្រុងហាណូយ ដែលជាទីស្នាក់ការរបស់មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម។

បក្ស រដ្ឋវៀតណាមតែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អបអរសាទរមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ (រូបថត៖ VOV)

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រយៈពេលជិតពីរពាន់ឆ្នាំដែលតែងតែផ្សាភ្ជាប់និងរួមដំណើរជាមួយប្រទេសជាតិ ព្រះពុទ្ធសាសនាវៀតណាមបានឆ្លងកាត់ពេលឡើងចុះនៃប្រវត្តិសាស្ត្រជាតិ។ ព្រះពុទ្ធសាសនាគឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនវៀតណាម។ បក្ស រដ្ឋ តែងតែអះអាង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន; ធានាថា សកម្មភាពសាសនាគោរពតាមច្បាប់ ត្រឹមត្រូវតាមធម្មនុញ្ញ និងលក្ខន្តិកៈនៃសាសនា ដែលត្រូវបានរដ្ឋទទួលស្គាល់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា៖

“ដោយប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់និងរួមដំណើរជាមួយប្រទេសជាតិ ខ្ញុំសង្ឃឹម និងជឿជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាម បន្តលើកតម្កើងស្មារតី  យកការបម្រើប្រយោជន៍ដល់សត្វលោក ប្រជាជន ប្រទេសជាតិ  ជាជាបាវចនាបួសរៀន។ ខ្ញុំស្នើឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តប្រកាន់ខ្ជាប់នូវប្រពៃ ណីសាមគ្គីភាព ជាគំរូក្នុងការចលនាព្រះសង្ឃ ជីដូនជីតា និងពុទ្ធសាសនិកជន ដើម្បីអនុវត្តបានល្អនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ឆ្លើយតបយ៉ាងសកម្មចំពោះចលនាប្រឡងប្រណាំងស្នេហារជាតិ; ចូលរួមនិងអនុវត្តសកម្មភាពសប្បុរសធម៌ប្រកបដោយប្រសិទ្ធភាព ដើម្បីសន្តិសុខសង្គម លើកកំពស់កម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល ដើម្បីប្រទេសវៀតណាមវៀត ណាមមួយខ្លាំងមាំមួន និងសម្បូររុងរឿង”។

បក្ស រដ្ឋវៀតណាមតែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន - ảnh 2ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមព្រះពុទ្ធសាសនាវៀតណាម (រូបថត៖ VOV)

រីឯខ្លួនវិញ ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីថា ពិធីបុណ្យវិសាខបូជានៅប្រទេសវៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក និងប្រកបដោយលទ្ធផលជាទីគាប់ចិត្ត ដោយអះអាងពីសេរីភាពខាងជំនឿសាសនាលើទឹកដីប្រទេសសន្តិភាពនិងបង្រួបបង្រួម។ ព្រះតេជគុណ Thich Thien Nhon បានបញ្ជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តដឹកនាំព្រះសង្ឃ ដូនជីតាជី និងពុទ្ធសាសនិក ជនរួមជាតិទូទាំងប្រទេស អនុវត្តបានល្អនូវគោលការណ៍ណែនាំរបស់បក្ស ច្បាប់របស់រដ្ឋ ធម្មនុញ្ញសមាគមព្រះពុទ្ធសាសនានិងអ្វីៗជាច្រើនទៀត ចូលរួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ