|
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖VOV) |
(VOVworld) - នារសៀលថ្ងៃទី២០ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក
Li Chunsheng ប្រធានសហភាពសហករណ៍អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុង
ឱកាសលោកមកចូលរួមសន្និសីទរដ្ឋមន្រ្តីសហករណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើក
ទី១០នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ មេសា។លោក Nguyen
Xuan Phuc អះអាងថា នៅវៀតណាម បញ្ហាអភិវឌ្ឍន៍សហករណ៍ត្រូវបានបក្ស រដ្ឋ
យកចិត្តទុកដាក់ពិសេស ដោយសារនេះជារូបសណ្ឋានសំខាន់ដើម្បីអភិវឌ្ឍ
ប្រទេសជាតិហើយនាពេលខាងមុខ វៀតណាមនឹងមានគោលនយោបាយជំរុញ
សហករណ៍អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Li Chunsheng បានវាយតំលៃខ្ពស់ចំពោះ
ការអភិវឌ្ឍន៍របស់សហករណ៍នាពេលកន្លងទៅ៕