បើកសិក្ខាសាលាឧទ្ទេសនាមអំពីការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរ
|
បើកសិក្ខាសាលាឧទ្ទេសនាមអំពីការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរ |
(VOV)_នាថ្ងៃទី១២ វិច្ឆិកា នៅខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) បាន
ប្រព្រឹត្តទៅសិក្ខាសាលា ឧទ្ទេសនាមអំពីការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរ។ ខេត្ត
Ninh Thuan ត្រូវបានជ្រើសរើសជាតំបន់អនុវត្តគំរោងការណ៍អគ្គីសនីនុយក្លេអ៉ែ
រដើមដំបូងចំនួន២នៅវៀតណាម ហើយក្នុងដំណើការអនុវត្ត ខេត្ត Ninh Thuan
បានម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការតភ្ជាប់ជាមួយដៃ
គូនានាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពគំរោងការណ៍អគ្គីសនីនុយក្លេអ៉ែរ
Ninh Thuan ។ ក្នុងការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរ លោក Yoshito Nakajima ទី
ប្រឹក្សាជប៉ុន ប្រចាំនៅវៀតណាម បានអោយដឹងថា៖ជប៉ុននឹងផ្តល់អាទិភាពជួរ
មុខ សំរាប់ផ្តល់បច្ចេកវិទ្យាទំនើប គួរអោយទុកចិត្តបំផុតលើពិភពលោក។ សិក្ខា
សាលានេះនឹងអូសបន្លាយដល់ថ្ងៃទី១៤វិច្ឆិកា ដោយឧទ្ទេសនាមអំពីបច្ចេកទេស
និងស្ថានភាពអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរនៅប្រទេសមួយចំនួន និងកម្មវិធីអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៉ែរនៅវៀតណាម៕