“បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាស​មាសនៃវិស័យទេសចរណ៍វៀតណាម”

(VOVWORLD) - ការបើកសកម្មភាពទេសចរណ៍ឡើងវិញត្រូវមានយុទ្ធសាស្ត្រ ផែនការ ហើយត្រូវធានាការឯកភាពគ្នាក្នុងការចាត់វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ នេះគឺជាខ្លឹមសារនៃកិច្ចសន្ទនាដោយប្រធានបទ “បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាសមាសនៃវិស័យទេសចរណ៍វៀតណាម”ដែលបានប្រព្រឹត្តិទៅនៅខេត្ត Binh Dinh កាលពីថ្ងៃទី ១៨ កុម្ភៈ។
“បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាស​មាសនៃវិស័យទេសចរណ៍វៀតណាម” - ảnh 1កិច្ចសន្ទនាដោយប្រធានបទ “បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាសមាសនៃវិស័យទេសចរណ៍វៀតណាម”

អង្គប្រជុំបានផ្ដោតសំខាន់លើការពិភាក្សាអំពីបណ្ដាបញ្ហាបន្ទាន់ក្នុងការបើកសកម្មភាពទេសចរណ៍ក្នុងស្រុក និងបរទេសលើគ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពចំពោះផ្នែកទេសចរណ៍វៀតណាម។ ជាពិសេស ក្រោយពេលវៀតណាមបានលុបចោលការរឹតត្បិតចំពោះបញ្ហាជើងហោះហើរអន្តរជាតិក្រោយថ្ងៃទី ១៥ កុម្ភៈ ហើយរដ្ឋាភិបាលបានយល់ព្រមចំពោះសំណើរបើកសកម្មភាពទេសចរណ៍ឡើងវិញ ក្នុងគន្លងប្រក្រីភាពថ្មីចាប់ពីថ្ងៃទី ១៥ មិនា ខាងមុខ។ អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Lam Hai Giang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖ “កិច្ចសន្ទនានេះបានផ្ដោតសំខាន់លើក្រុមបញ្ហាចំនួន ២ គឺបរិបទ កាលានុវត្តភាព និងត្រៀមប្រភពធនធានមនុស្ស។ ក្រៅពីនេះ យើងគប្បីត្រៀមផលិតផលទេសចរណ៍ថែមទៀត ដើម្បីបើកសកម្មភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវរិះរកវិធីទាញយកឱកាសបើកសកម្មភាពទេសចរណ៍ប្រកបដោយជោគជ័យ ឆាប់រហ័ស ប្ដូរផ្ដាច់ ខ្លាំងក្លា ក្នុងការយល់ដឹង និងការធ្វើសកម្មភាព ដើម្បីប្រែក្លាយទៅជាឱកាសមាសសម្រាប់ការអភិវឌ្ឍផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ