បក្សកុម្មុយនិស្តក្រិកគាំទ្រគោលជំហរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

(VOVworld)- បក្សកុម្មុយនិស្តក្រិកគាំទ្រគោលជំហរបស់វៀតណាមក្នុងបញ្ហាសមុទ្រ
ខាងកើត។​នេះជាការអះអាងរបស់អគ្គលេខាបក្សកុម្មុយនិស្តក្រិក លោក Dimitris
Koutsoumpas ក្នុងជំនួបជាមួយលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ទីក្រុងហូជី
មិញ លោក Tat Thanh Cang នាថ្ងៃទី១៣កក្កដា។ លោក Dimitris Koutsoumpas បាន
ចាត់ទុកថា ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយ សន្តិវិធី ឈរលើច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

        ក៏ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច
 សង្គមនៃប្រទេសនីមួយៗ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តនៃ​ប្រទេស
ទាំងពីរ លោក Tat Thanh Cang និងលោក Dimitris Koutsoumpas បាន ឯកភាពថា
ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូបក្សកុម្មុយនិស្តក្រិក នឹងរួមចំណែក
ពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ វៀត ណាមនិងក្រិក
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ