បក្សកម្មុយនិស្តគុយបាប្តេជ្ញាបន្តធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម
|
បក្សកម្មុយនិស្តគុយបាប្តេជ្ញាបន្តធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មេសា ថ្លែងមតិនៅសម័យប្រជុំពេញអង្គលើកទី ១
នៃមហាសន្និបាតតំណាងទូទាំងប្រទេសបក្សកម្មុយនិស្តគុយបា (PCC) លើកទី
៧ លេខាទី ១ បក្សកម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សាររដ្ឋនិងក្រុមប្រឹក្សារ
រដ្ឋមន្ត្រី គុយបារ លោក Raul Castro Ruz បានថ្លែងរបាយការណ៍សំខាន់នៃ
គណៈកម្មា ធិការមជ្ឈឹមបក្សនីតិកាលទី ៦ ដែលសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្ត
បន្តបុព្ធហេតុ បច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គមរបស់គុយបា។ នេះគឺជា
លើកដំបូងដែល មហាសន្និបាយបក្សកម្មុយនិស្តគុយបាដំណើរកំណត់និយម
ន័យស្តីពីរូបសណ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសង្គមនិយម។ PCC លើកនេះ
មិនរៀបចំការពិគ្រោះយោ បល់ប្រជាពលរដ្ឋទាំងមូលដោយសារចាត់ទុកថា៖
មហាសន្និបាតលើកនេះគឺជា ការបន្តទិសដៅដែលប្រទេសទាំងមូលបាន
ឯកភាពមុនេះ ៥ ឆ្នាំ ស្តីពីភារកិច្ចបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម
ព្រមទាំង អះអាងថា៖ បណ្ដាសម័យប្រជុំមនមហាសន្និបាតបានប្រមូលផ្តុំមតិ
របស់ប្រជាជនសំរាប់របាយការណ៍ពោលខាងលើ៕